សេចក្តី​ព្រាង​សៀវភៅ​ណែនាំ​ស្តី​ពី​កិច្ចការ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

ក្រុងព្រះសីហនុ ៣០ តុលា ២០១៥៖ ដើម្បីឲ្យសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានលក្ខណៈគ្រប់ជ្រុងជ្រោយងាយយល់ មុនពេលចែកផ្សាយ និងបណ្តុះបណ្តាល អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ…

ក្រុងព្រះសីហនុ ៣០ តុលា ២០១៥៖ ដើម្បីឲ្យសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានលក្ខណៈគ្រប់ជ្រុងជ្រោយងាយយល់ មុនពេលចែកផ្សាយ និងបណ្តុះបណ្តាល អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ។

 

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការជួយឧបត្ថម្ភពីអង្គការ GIZ ដែលមានការចូលរួមពីនាយករដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានាសរុបប្រមាណជា១០០រូប។

 

សិក្ខាសាលាពិគ្រោះយោបល់មានការធ្វើបទបង្ហាញពីប្រធានបទសំខាន់ៗ ក្នុងសៀវភៅដូចជា លិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តិ ការងាររបៀប ការគ្រប់គ្រងសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការគ្រប់គ្រងឯកសារ និងកិច្ចប្រជុំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

 

សិក្ខាសាលា ក៏បានបែងចែកក្រុមពិភាក្សាចំនួន៦ក្រុម ដោយពិភាក្សាលើប្រធានបទសំខាន់ៗ ដែលបានធ្វើបទបង្ហាញអំពីជំពូកក្នុងសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ផងដែរ៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់