សិក្ខាសាលា​ស្តី​ពី​តួនាទី​ភារកិច្ច​ និង​ទំនាក់ទំនង​រដ្ឋបាល​ក្រុង ស្រុក

បាត់ដំបង ៣១ តុលា ២០១៤៖ សាលាស្រុកបាត់ដំបង បានរៀបចំសិក្ខាសាលាថ្នាក់ក្រុង ស្រុក ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់…

បាត់ដំបង ៣១ តុលា ២០១៤៖ សាលាស្រុកបាត់ដំបង បានរៀបចំសិក្ខាសាលាថ្នាក់ក្រុង ស្រុក ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាពលោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។

សិក្ខាលាសានេះ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង នាយក នាយករង ប្រធាន អនុប្រធានការិយាល័យ អង្គភាព សង្កាត់និង ដៃគូរអភិវឌ្ឍន៍នានាជុំវិញក្រុងបាត់ដំបងនៃក្រុងបាត់ដំបងក្រោមការឧបត្ថម្ភពី គ.ជ.អ.ប ដែលមានគោលបំណងសំខាន់ៗដូចជា៖
១-ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ សង្កាត់ លើគោលការណ៍សំខាន់ៗនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
២-បង្កើនការយល់ដឹងពីទស្សនៈសំខាន់ៗ នៃគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ។
៣-ពង្រឹងទំនាក់ទំនងអន្តររដ្ឋបាលថ្នាក់ក្រោមជាតិ។
៤-ផ្តល់ឱកាស និងលទ្ធភាពដល់អ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន (ទាំងស្ថាប័នអង្គភាពនានារបស់រាជរដ្ឋាភិបាល និងសង្គមស៊ីវិលនានា) បានពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាក្នុងការអភិវឌ្ឍមូលដ្ឋាន ។
៥-ប្រសាសន៍វាយតម្លៃ បូកសរុប និងបិទអង្គប្រជុំរបស់ប្រធានក្រុមប្រឹក្សាក្រុង ។

ដោយ៖ ទុយ រ៉ុង ប្រធានការិយាល័យទេសចរណ៍ក្រុងបាត់ដំបង 
ដកស្រង់ចេញពីគេហទំព័រខេត្តបាត់ដំបង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់