សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកិច្ចដំណើរការគាំទ្រមណ្ឌលអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

"

ព្រះវិហារ ០៣ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចដំណើរការគាំទ្រ អភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីអោយអ្នកពាក់ព័ន្ធក្នុងខេត្តជួយគំាំទ្រលើការអភិវឌ្ឍ ធនធានមនុស្សសម្រាប់ខេត្តកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥…

ព្រះវិហារ ០៣ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចដំណើរការគាំទ្រ អភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីអោយអ្នកពាក់ព័ន្ធក្នុងខេត្តជួយគំាំទ្រលើការអភិវឌ្ឍ ធនធានមនុស្សសម្រាប់ខេត្តកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។

សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព លោក ស៊ុយ សេរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះវិហារ និងមានការចូលរួមពីក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្រុង ស្រុក គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស នាយករដ្ឋបាលសាលាខេត្ត មន្ត្រីសាលាខេត្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារក្រុង ស្រុក ប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអង្គការសង្គមស៊ីវិលនានា ចំនួន៨៦នាក់ ស្រី២៦នាក់ ។

 

សិក្ខាសាលា បានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ ដល់អ្នកពាក់ព័ន្ធដូចជា៖

•យន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

•ការរៀបចំបញ្ជីឈ្មោះអង្គភាព និងអ្នកផ្តល់សេវាកម្មអភិវឌ្ឍន៍សមត្ថភាព ខេត្តព្រះវិហារ និង

•ផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី២(២០១៥២០១៧)នៃកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ។

 

ជាលទ្ធផលនៃសិក្ខាសាលា តាមរយៈការសម្របសម្រួល ការធ្វើបទបង្ហាញ និងការផ្តល់ឱកាសដល់អ្នកចូលរួមសិក្សាស្វែងយល់ដែលផ្តោតលើប្រធានបទសំខាន់ៗ មួយចំនួនដូចតទៅ៖

• សេចក្តីណែនាំលេខ ០២៤សណន/គ.ជ.អ.ប ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

•ការរៀបចំបង្កើតមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈសេចក្តីសម្រេចលេខ ០៧៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះវិហារ។

•ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ សម្រាប់ការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

•កិច្ចដំណើរការនៃការរៀបចំបញ្ជីឈ្មោះអង្គភាព និងអ្នកផ្តល់សេវាកម្មផ្នែកអភិវឌ្ឍន៍សមត្ថភាពនៅរាជធានី ខេត្ត ដែលបានឯកភាពបញ្ចប់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥។

•គោលវិធីនៃការអភិវឌ្ឍសមត្ថភាព តួនាទីភារកិច្ចជាក់លាក់របស់ទីប្រឹក្សា និងមន្ត្រីកិច្ចសន្យាក្នុងក្របខ័ណ្ឌផអ៣ទី២ តាមមុខតំណែងនីមួយៗ និងឯកសារគន្លឺះនៃផអ៣ដំណាក់កាលទី២នៃកម្មវិធីជាតិ។

បិទបញ្ចប់នៃអង្គសិក្ខាសាលា លោកអភិបាលរងខេត្ត និងជាប្រធានមណ្ឌល បានគូសបញ្ជាក់អំពីចំណុចផ្តោតសំខាន់ៗនៃការអុវត្តផអ៣ទី២ តាមរយៈការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំនៃសេចក្តីសម្រេចរួមរបស់ខេត្ត ការអភិវឌ្ឍសមត្ថភាពតាមគោលវិធីចាំបាច់នានា ការបកស្រាយបំភ្លឺនូវចម្ងល់ដែលពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន និងការផ្តល់សេវាសាធារណៈដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមូលដ្ឋាន៕ 

រៀបចំដោយលោក ផុន សុផល និងកែសម្រួលដោយលោកស្រី នុត សាមាន 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់