សិក្ខាសាលា​ស្តីពី​ការ​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ឯកសារ​ “យុទ្ធសាស្រ្ត និងផែនការសកម្មភាព​បរិស្ថាន​ជាតិ​ ឆ្នាំ២០១៦​-២០២៣

"ភ្នំពេញ ៦ វិច្ឆិកា ២០១៥៖ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលា ស្តីពីការចាប់ផ្តើមដំណើរការរៀបចំកសាងឯកសារ “យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិឆ្នាំ២០១៦-២០២៣” “The National Enviroment Strategy and Action Plan ហៅកាត់ថា (NESAP) 2016-2023” កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសណ្ឋាគារអាំងទែរកុង ទីណង់តាល់…

ភ្នំពេញ ៦ វិច្ឆិកា ២០១៥៖ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលា ស្តីពីការចាប់ផ្តើមដំណើរការរៀបចំកសាងឯកសារ “យុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិឆ្នាំ២០១៦-២០២៣” “The National Enviroment Strategy and Action Plan ហៅកាត់ថា (NESAP) 2016-2023” កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសណ្ឋាគារអាំងទែរកុង ទីណង់តាល់។

 

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ អង្កការសង្គមស៊ីវិល និងវិស័យឯកជន សរុបចំនួន១៧០នាក់ ។

 

វិស័យអាទិភាពនៃការរៀបចំកសាងឯកសារ NESAP ផ្តោតសំខាន់ទៅលើ៖

១. វិស័យកសិកម្ម (ប្រជាជនកម្ពុជាប្រហែល៨៥% ទូទាំងប្រទេសប្រកបរបបធ្វើស្រែ និងចំការ, ត្រូវសិក្សាពីគុណភាពដី ទឹកប្រើប្រាស់ ការបន្សំនិងការបម្រែបម្រួលអាកាសធាតុ…។ល។

២. វិស័យឧស្សាហកម្ម និងសិប្បកម្ម – បុគ្គលិកក្រុមហ៊ុន កម្មករ សហគ្រាស ត្រូវទប់ស្កាត់ ការបង្ហូរទឹកស្អុយ ផ្សែងពុល និងកាកសំណល់រឹង  ដែលចេញពីសហគ្រាស សិប្បកម្ម រោងចក្រដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជន

៣. វិស័យទេសចរណ៍ – រៀបចំអភិរក្សឲ្យមានប្រព័ន្ធអេកូសេដ្ឋកិច្ច, បិតិកភ័ណ្ឌប្រាសាទវប្បធម៌,  រម្មនីយដ្ឋានបុរាណ, ធនធានធម្មជាតិ ការលើកកម្ពស់វប្បធម៌ និងធនាការក៏កើតឡើងវិញនូវជីវចំរុះ។

៤. វិស័យថាមពល – ផ្តល់ការប្រើប្រាស់ថាមពលអគ្គីសនី ជូនដល់ប្រជាជននៅគ្រប់ទីកន្លែង

៥. ប្រព័ន្ធតាមដានត្រួតពិនិត្យ – ត្រួតពិនិត្យតាមដាននិងវាយតម្លៃ ជាប្រចាំទៅលើប្រព័ន្ធការងារ

៦. ថវិកា – ពឹងផ្អែកលើការកៀរគរចំណូលពីមន្ទីរវិស័យ និងប្រាក់កំម្ចីពីក្រៅប្រទេស៕

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់