លេខាធិការដ្ឋាន គ.ជ.អ.ប ផ្សព្វផ្សាយ​ឯកសារ​បច្ចេកទេស​ស្ដីពី​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​សម្រាប់​ក្រុមប្រឹក្សា​ក្រុង ស្រុក

បាត់ដំបង ៦ ធ្នូ ២០១៦៖ ដើម្បីជាជំនួយស្មារតីដល់ក្រុមប្រឹក្សាក្រុង ស្រុក មានគំនិតផ្ដួចផ្ដើមសម្រាប់អភិវឌ្ឍមូលដ្ឋាន និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធនានាឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន…

បាត់ដំបង ៦ ធ្នូ ២០១៦៖ ដើម្បីជាជំនួយស្មារតីដល់ក្រុមប្រឹក្សាក្រុង ស្រុក មានគំនិតផ្ដួចផ្ដើមសម្រាប់អភិវឌ្ឍមូលដ្ឋាន និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធនានាឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឯកសារបច្ចេកទេស ស្ដីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក នាថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគាររស្មីបាត់ដំបង ខេត្តបាត់ដំបង ដែលមានសិក្ខាកាមចូលរួមប្រមាណជា៥០រូប មកពី២៥ខេត្ត និងរាជធានី។

 

ឯកសារបច្ចេកទេសស្ដីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ត្រូវបានចងក្រងឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចតំបន់របស់ GIZ និងកម្មវិធី EU-SPACE/GIZ សម្រាប់ជាជំនួយស្មារតីដល់ក្រុមប្រឹក្សា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

កញ្ញា ជួន សុម៉ាលី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងបើកសិក្ខាសាលានេះថា៖ «ឯកសារបច្ចេកទេសស្ដីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ពុំមែនជាក្របខ័ណ្ឌគតិយុត្តដែលតម្រូវឱ្យក្រុមប្រឹក្សាក្រុង ស្រុក ត្រូវអនុវត្តតាមទាំងស្រុងនោះទេ។ ក្នុងន័យនេះ នៅពេលអនុវត្តជាក់ស្តែង ក្រុមប្រឹក្សាក្រុង ស្រុកអាចធ្វើការបត់បែនតាមស្ថានភាព និងតម្រូវការជាក់ស្តែងនៃ រដ្ឋបាលនីមួយៗ»។

 

ឯកសារបច្ចេកទេសនេះមានគោលបំណងផ្ដល់ជូនក្រុមប្រឹក្សាអំពី៖ (១) ទស្សនជាមូលដ្ឋាននៃការផ្ដួចផ្ដើមគំនិតសម្រាប់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន (២) ការពង្រឹង និងពង្រីកការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងតួអង្គទាំងបី ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង(៣) វិធីសាស្ត្រនានា ដែលអាចជួយជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់