ក្រសួងកិច្ចការនារី៖ ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច មានការរីកចម្រើនយ៉ាងច្រើន

សៀមរាប ៦ វិច្ឆិកា ២០១៥៖ កាលណានិយាយពីរឿងយេនឌ័រ វាមិនមែនជាតួនាទីរបស់ក្រសួងកិច្ចការនារីតែម្នាក់ឯងក្នុងការអនុវត្តនោះទេ។ នេះជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលក្រសួង ស្ថាប័ននីមួយៗដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ក៏ដូចជាគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល…

សៀមរាប ៦ វិច្ឆិកា ២០១៥៖ កាលណានិយាយពីរឿងយេនឌ័រ វាមិនមែនជាតួនាទីរបស់ក្រសួងកិច្ចការនារីតែម្នាក់ឯងក្នុងការអនុវត្តនោះទេ។ នេះជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលក្រសួង ស្ថាប័ននីមួយៗដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ក៏ដូចជាគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ នេះជាប្រសាសន៍របស់លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលបានមានប្រសាសន៍ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមដល់ក្រសួង ស្ថាប័នអនុវត្តផែនការអនុវត្ត៣ឆ្នាំ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

លោកជំទាវ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងគោលបំណងដើម្បីផ្តល់ជូនស្ត្រីខ្មែរនូវតម្លៃ និងសេចក្តីសង្ឃឹមក្នុងជីវិត និងដើម្បីផ្តល់ឱកាសដល់ស្ត្រីបានចូលរួមយ៉ាងពេញលេញ ស្នើភាពជាមួយនឹងបុរសក្នុងការកសាង និងអភិវឌ្ឍប្រទេស។ ក្នុងនោះដែរ រាជរដ្ឋាភិបាលបានផ្តល់ជូននូវស្ត្រី គឺលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើង ប្រឆាំងនឹងស្រ្តីភេទ។ ជាមួយគ្នានេះដែរ គឺផ្តល់អាទិភាពដល់ស្ត្រីបានចូលរួមក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិតតាំងពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាន។

 

លោកជំទាវ បន្តថា៖ «ការរីកចម្រើនរបស់ស្ត្រី បើយើងធ្វើការប្រៀបធៀបនៅគ្រប់សម័យកាលនៃសង្គមកម្ពុជា យើងឃើញថាការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច មានការរីកចម្រើនច្រើនណាស់»។

 

គួរបញ្ជាក់ផងដែរថាក្រសួងកិច្ចការនារី សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើការបណ្តុះបណ្តាលស្តីពីការបញ្រ្ជាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គមដល់ក្រសួង ស្ថាប័នអនុវត្តផែនការអនុវត្ត៣ឆ្នាំ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រមាណ៣៨រូប (ស្រីចំនួន២១រូប) កាលពីថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខេត្តសៀមរាប៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់