ក្រុមប្រឹក្សា​ជា​ស្ត្រី​ ត្រូវ​មាន​ភាព​ជឿជាក់​ និង​ហ៊ាន​លើក​ពី​តម្រូវ​ការ​

កំពង់ចាម ១៧ វិច្ឆិកា ២០១៥៖ ដើម្បីធ្វើឲ្យក្រុមប្រឹក្សាជាស្រ្តីមានភាពលេចធ្លោ និងត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាជាបុរស ឬពីសាធារណជន គឺក្រុមប្រឹក្សាជាស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាពខ្លួនឯងមានភាពជឿជាក់ក្នុងខ្លួន ហ៊ានសួរ និងត្រូវហ៊ានលើកពីតម្រូវការរបស់ខ្លួនឲ្យអ្នកដទៃបានដឹង…

កំពង់ចាម ១៧ វិច្ឆិកា ២០១៥៖ ដើម្បីធ្វើឲ្យក្រុមប្រឹក្សាជាស្រ្តីមានភាពលេចធ្លោ និងត្រូវបានទទួលស្គាល់ដោយក្រុមប្រឹក្សាជាបុរស ឬពីសាធារណជន គឺក្រុមប្រឹក្សាជាស្ត្រីខ្លួនឯងត្រូវពង្រឹងសមត្ថភាពខ្លួនឯងមានភាពជឿជាក់ក្នុងខ្លួន ហ៊ានសួរ និងត្រូវហ៊ានលើកពីតម្រូវការរបស់ខ្លួនឲ្យអ្នកដទៃបានដឹង។

 

នេះជាការលើកឡើងរបស់ ក្រុមប្រឹក្សាជាស្ត្រីថ្នាក់ខេត្ត ដែលមានបទពិសោធន៍ច្រើនពីអាណត្តិមុនៗ ឆ្លើយតបដល់ក្រុមប្រឹក្សាជាស្ត្រីដែលទើបនឹងជាប់ឆ្នោតក្នុងអាណត្តិនេះ ក្នុងសិក្ខាសាលាស្ដីពី បណ្ដាញក្រុមប្រឹក្សាជាស្ត្រីនៅថ្នាក់ខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខេត្តកំពង់ចាម។

 

ក្នុងសិក្ខាសាលាស្តីពី បណ្ដាញក្រុមប្រឹក្សាជាស្រ្តីនៅថ្នាក់ខេត្ត ក្រុង ស្រុក មានការបែងចែកក្រុមពិភាក្សាជា៤ ក្រុមធំៗ ដែលមានសមាសភាពមកពីប្រធាន និងសមាជិកក្រមប្រឹក្សាជាស្រ្តីថ្នាក់ខេត្ត ក្រុង ស្រុក ទាំងចាស់ និងថ្មី ធ្វើការពិភាក្សា ស្វែងរកបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តតួនាទីជាក្រុមប្រឹក្សាដែលទទួលបន្ទុកស្ត្រី។

ក្នុងគោលបំណងបង្កើនសមត្ថភាព និងភាពអង់អាចដល់ក្រុមប្រឹក្សាជាស្រ្តីនៅថ្នាក់ខេត្ត ក្រុង ស្រុក ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធភាព និងមានទំនុកចិត្តខ្ពស់លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងកិច្ចការនារី ដែលមានការគាំទ្រដោយអង្គការ GIZ តាមរយៈកម្មវិធី EU-Space រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលដល់បណ្ដាញក្រុមប្រឹក្សាជាស្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក ដែលមានចំនួន៣លើក នៅខេត្តកំពង់ចាម គឺលើកទី១នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លើកទី២ គឺនៅថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០១៥ និងលើកទី៣ គឺនៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៦ ។

 

សិក្ខាសាលា លើកទី១នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះមានសមាសភាពចូលរួមពីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកជាស្រ្តីក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបប្រមាណ១០០រូប៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់