ក្រុមការងារស្រ្តី និងកុមារអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់លើកផែនការបង្កើនកញ្ចប់ ថវិកា

ភ្នំពេញ ៨ ឧសភា ២០១៤៖ ក្រុមការងារស្ត្រី និងកុមារបានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ក្នុង រាជធានីបង្កើនកញ្ចប់ថវិកាវិនិយោគសម្រាប់ស្ត្រី និងកុមារនៅតាមសហគមន៍ឲ្យបានកាន់តែច្រើន ដើម្បីធានាឲ្យមានប្រសិទ្ធភាពខ្ពស់ដល់ការដោះស្រាយបញ្ហាប្រឈមនានាក្នុងការរស់នៅរបស់…

ភ្នំពេញ ៨ ឧសភា ២០១៤៖ ក្រុមការងារស្ត្រី និងកុមារបានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងរាជធានីបង្កើនកញ្ចប់ថវិកាវិនិយោគសម្រាប់ស្ត្រី និង

កុមារនៅតាមសហគមន៍ឲ្យបានកាន់តែច្រើន ដើម្បីធានាឲ្យមានប្រសិទ្ធភាពខ្ពស់ដល់ការដោះស្រាយបញ្ហាប្រឈមនានាក្នុងការរស់ នៅរបស់ពួកគេនោះ។

 

លោក ស្រីកែ ចាន់ដួង ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានលើកឡើងក្នុងកិច្ចប្រជុំជាមួយក្រុមបឹក្សាសង្កាត់ដែលជាបុរសនៅធានីភ្នំពេញ

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ក្រុមបឹ្រក្សា សង្កាត់គួរបង្កើនការប្តេជ្ញាចិត្ត និងយកចិត្តទុកដាក់ចំពោះជនបង្គោលទទួលបន្ទុកកិច្ចការនារី និង

កុមារក្នុងសហគមន៍ឲ្យមានលទ្ធភាពកាន់តែច្រើនដើម្បីធានាថា រាស់បញ្ហារបស់ស្រ្តី និងកុមារត្រូវបានឆ្លើយតប និង ដោះស្រាយប្រកបដោយប្រសិទ្ធភាព។ 

 

លោកស្រីបញ្ជាក់ថា ជនបង្គោលទទួលបន្ទុកកិច្ចការនារី និង កុមារក្នុងសហគមន៍មានតួនាទីសំខាន់ណាស់ ក្នុងការចុះប្រមូល បញ្ហាប្រឈមរបស់ស្រ្តី

និងកុមារនៅតាមមូលដ្ឋាន ហើយរៀបចំផែនការឆ្លើយតបក្នុងនោះដូចជាបញ្ហាសេវាសង្គម សុខភាពមាតា និងទារក បញ្ហាអនាម័យ ការអប់រំ

របស់កុមារ សមភាពយេនឌ័រ និងកិច្ចការពារកុមារឲ្យរួចផុតពីការជួញដូរ អំពើ ហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាព។

 

ឯកឧត្តម សេង រតនៈ អភិរងរាជធានីភ្នំពេញបានទទួលស្គាល់ថា នៅតាមមូលដ្ឋានភូមិ សង្កាត់ការងារ សេវាសង្គមមានបញ្ហាប្រឈមជាច្រើន ហើយមន្រ្តី

ទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ជាអ្នកធ្វើការងារនេះផ្ទាល់។ ដូច្នេះក្រុមប្រឹក្សាសង្កាត់ ត្រូវពិចារណាលើការបែងចែក ថវិកាទៅលើការងារ អរូបវន្តនេះឲ្យបានច្រើន។ 

 

ឯកឧត្តមបានអះអាងថា ការងារអរូបវន្តទាំងនេះមិនអាចមើលឃើញ លទ្ធផលភ្លាមៗបានទេ ប៉ុន្តែវានឹងអាចដោះស្រាយបានច្រើននៅពេលខាងមុខ

តាមរយៈការវាស់វែងទៅ លើស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានការប្រែប្រួល នូវផ្នត់គំនិត អាកប្បកិរិយា មានចំណេះ ដឹង និងយល់ដឹងពីផ្នែកច្បាប់នានាបានច្រើននៅតាមមូលដ្ឋាន។

 

លោក វើក សាមឿន ចៅសង្កាត់ដង្កោបានគាំទ្រទៅនឹងគម្រោងចង់ឲ្យបង្កើនកញ្ចប់ថវិកា វិភាជន៍ទៅដល់ក្រុមការងារស្រ្តី និងកុមារតាមសង្កាត់។

ប៉ុន្តែលោកបានបញ្ជាក់ថា កន្លងមកនេះការចាយវាយត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល ដោយក្នុងមួយឆ្នាំៗមានចំនួន ១ ០០០ ដុល្លារប៉ុណ្ណោះ។

 

ទោះជាយ៉ាងនេះក្តីលោក វើក សាមឿន បានថ្លែងថា ថវិកានេះពុំអាចដោះស្រាយលើតម្រូវការសម្រាប់ស្រ្តី និង កុមារបានគ្រប់គ្រាន់ទេ មានតែសង្កាត់

ជួយជ្រោងបន្ថែមបានកៀរគររកជំនួយពីសប្បុរសជន ដើម្បីធ្វើ ការឆ្លើយតបជូនពួកគេឲ្យមានប្រសិទ្ធភាព។ ក្រុមស្រ្តី និងកុមារក្នុងប្រទេសកម្ពុជា

ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាជនងាយរងគ្រោះជាងគេ នៅតាមសហគមន៍ ហើយទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយរួមទាំងផែនការ

យុទ្ធសាស្រ្តពី រាជរដ្ឋាភិបាលផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជាៈ

http://www.akp.gov.kh/kh/?p=82689

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់