ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក អំពាវ​នាវ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា ប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​មជ្ឈឹម​បូព៌ា

ភ្នំពេញ ២៦ ឧសភា ២០១៤ ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអំពាវនាវ អោយប្រជាពលរដ្ឋកម្ពុជាដែលមានគម្រោងទៅកាន់ ឬត្រលប់មកពីប្រទេស នៅឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា ត្រូវប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដកដង្ហើមប្រភេទថ្មីដែល កំពុងកើតមាននៅក្នុងប្រទេសមួយចំនួននៅឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា។

ភ្នំពេញ ២៦ ឧសភា ២០១៤ ៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជាដែលមានគម្រោង

ទៅកាន់ ឬត្រលប់មកពីប្រទេស នៅឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា ត្រូវប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដកដង្ហើមប្រភេទថ្មី ដែលកំពុងកើតមាននៅក្នុងប្រទេស

មួយចំនួននៅឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា។

 

ថ្មីៗនេះ ជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលបណ្តាលមកពី កូរ៉ូណាវីរុស កំពុងតែកើតមាននៅក្នុងប្រទេសមួយចំនួននៅឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា ។

ជំងឺប្រភេទថ្មី សម្រាប់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកមិនបាននៅស្ងៀមឡើយ ដោយកាលពីថ្ងៃទី២៣ ឧសភានេះ បានចេញ

សេចក្តីប្រកាសព័ត៌មានរួមមួយស្តីពីវិធីបង្ការជំងឺផ្លូវដង្ហើមនៅមជ្ឈឹមបូព៌ា ។

 

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកធ្វើដំណើរ ដែលមានគម្រោងទៅកាន់ ឬត្រលប់មកពីប្រទេស

នៅឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា ត្រូវប្រុងប្រយ័ត្នចំពោះជំងឺប្រភេទថ្មីនោះ។ ប្រសិនបើមានរោគសញ្ញា ក្អក គ្រុនក្តៅ និងពិបាកដកដង្ហើម ទាំងក្នុងអំឡុង

ពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីឧបទ្វីបអារ៉ាប់ ឬមជ្ឈឹមបូព៌ា ត្រូវទៅជួបគ្រូពេទ្យនៅគ្រឹះស្ថានសុខាភិបាលជាបន្ទាន់ និងត្រូវប្រាប់មន្ត្រី

សុខាភិបាលពីប្រវត្តិនៃការធ្វើដំណើរផងដែរ ។

 

គូរបញ្ជាក់ថា ជំងឺផ្លូវដង្ហើម នៅមជ្ឈឹមបូព៌ា បណ្តាលមកពីវីរុសឈ្មោះ កូរ៉ូណាវីរុស ត្រូវបានគេរកឃើញលើកដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត

នៅឆ្នាំ២០១២។ កូរ៉ូណាវីរុសមានគ្រួសារដ៏ធំមួយនៃវីរុស ដែលអាចបង្កឲ្យមានជំងឺ ចាប់ពីជំងឺផ្តាសាយធម្មតា ទៅជំងឺផ្លូវដង្ហើមស្រួចធ្ងន់ធ្ងរ ហៅថា

សាសន៍ ( SARS )។

 

ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅលើពិភពលោកនេះ មាន៥៧២ករណី ដែលអះអាងដោយមន្ទីរពិសោធន៍ និង១៧៣នាក់បានស្លាប់។ ក្នុងនោះ

រួមមានប្រទេសមជ្ឈឹមបូព៌ា មានប្រទេស ហ្សក់ដានី គុយវែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត សហរដ្ឋអារ៉ាបអេមីរ៉ាត និងប្រទេស យែម៉ែន នៅទ្វីអឺរ៉ុប

មានប្រទេសបារាំង អាល្លឺម៉ង់ ក្រិច អ៊ីតាលី ញ៉ូហ្សឺឡែន និងចក្រភពអង់គ្លេស។ ដោយឡែកនៅក្នុងប្រទេសអាហ្វ្រិកខាងជើង មានប្រទេស

ទុយណេស៊ី និងអេហ្ស៊ីប។ នៅក្នុងទ្វីបអាស៊ី មានប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសហរដ្ឋអាមេរិក ។

 

នាពេលបច្ចុប្បន្ននេះ គ្មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺនេះនៅឡើយទេ។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលបានស្នើ

អោយមានការប្រុងប្រយ័ត្ន ព្រោះមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងទូទៅរួមមាន៖

-ជៀសវាងប៉ះពាល់ជិតស្និតជាមួយអ្នកដែលមានជំងឺផ្លូវដង្ហើមស្រួចស្រាល់

-លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ និងទឹក ជាពិសេសបន្ទាប់ពីប៉ះពាល់អ្នកជំងឺ ឬបរិស្ថាននៅជុំវិញគាត់

-ប្រកាន់ខ្ជាប់នូវការ អនុវត្តន៍អនាម័យ និងសុវត្ថិភាពម្ហូបអាហារ

-ជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយសត្វនៅកសិដ្ឋាន និងសត្វព្រៃ៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតកម្ពុជាថ្មីចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់