តើអ្វីជា​វិមជ្ឈការ​ហិរញ្ញវត្ថុ?

វិមជ្ឈការហិរញ្ញវត្ថុ គឺសំដៅដល់ការប្រគល់នូវការទទួលខុសត្រូវ និងអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការធ្វើសេចក្ដីសម្រេចចិត្តលើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានរបស់ខ្លួនតាមឆន្ទានុសិទ្ធិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានម្ចាស់ឆ្នោត។

តើអ្វីជាវិមជ្ឈការហិរញ្ញវត្ថុ?

វិមជ្ឈការហិរញ្ញវត្ថុ គឺសំដៅដល់ការប្រគល់នូវការទទួលខុសត្រូវ និងអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការធ្វើសេចក្ដីសម្រេចចិត្តលើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានរបស់ខ្លួនតាមឆន្ទានុសិទ្ធិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានម្ចាស់ឆ្នោត។

 

វិមជ្ឈការហិរញ្ញវត្ថុមានសមាសភាគសំខាន់ៗចំនួន៤ គឺ៖
១. ការប្រគល់មុខងារពីក្រសួង ស្ថាប័នថ្នាក់ជាតិជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឧ. ការប្រគល់មុខងារលើការគ្រប់គ្រងសំរាម និងសំណល់រឹងពីក្រសួងបរិស្ថានដល់រដ្ឋបាលក្រុង ស្រុក
២. ការប្រគល់ចំណូលពីប្រភពនៅមូលដ្ឋាន (ចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ)
៣. ការផ្ទេរធនធានពីថ្នាក់ជាតិ (មូលនិធិផ្ទេរគ្មានភ្ជាប់លក្ខខណ្ឌ និងមូលនិធិផ្ទេរមានភ្ជាប់លក្ខខណ្ឌ) រួមមាន៖ មូលនិធិឃុំ សង្កាត់ (CS Fund), មូលនិធិក្រុង ស្រុក(DM Fund), មូលនិធិវិនិយោគសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (SNIF), កញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន
៤. កម្ចីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងបរិបទកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិមិនត្រូវបានអនុញ្ញាតឲ្យខ្ចីប្រាក់គេទេ ប៉ុន្តែសម្រាប់ជាបទពិសោធន៍របស់ប្រទេសនានា រដ្ឋបាលថ្នាក់ក្រោមជាតិ/រដ្ឋាភិបាលមូលដ្ឋានមានសិទ្ធិខ្ចីប្រាក់ពីប្រភពដ៍ទៃដើម្បីយកមកបំពេញតម្រូវការការវិនិយោគរបស់ខ្លួន៕

សូមអានបន្ត ផែនការអនុវត្តបីឆ្នាំដំណាក់កាលទីពីរ (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ផអ៣ទី២)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់