ក្រោយ​តភ្ជាប់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រែង​នឹង​មាន​អ្វី​កើត​ឡើង?

ស្ទឹងត្រែង ២១ ឧសភា ២០១៤៖ មានការរំពឹងទុកយ៉ាងកក់ក្តៅអំពីផលប្រយោជន៍សេដ្ឋកិច្ច បន្ទាប់ការតភ្ជាប់ស្ពានផ្លូវពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តព្រះវិហារ ដែលមានតម្លៃប្រមាណជាង ៨២លានដុល្លារអាមេរិកតភ្ជាប់រួចនោះ។ ស្ពាននេះគឺជាទ្រព្យដ៏មហាសាលថ្មីមួយទៀត ដែលគេសង្ឃឹមថា ជួយលើកតម្កើងវិស័យជាច្រើននៅប្រទេសកម្ពុជានិយាយជារួម និងសំរាប់ប្រជាជនខេត្តស្ទឹងត្រែងនិយាយដោយឡែក។

ស្ទឹងត្រែង ២១ ឧសភា ២០១៤៖ មានការរំពឹងទុកយ៉ាងកក់ក្តៅអំពីផលប្រយោជន៍សេដ្ឋកិច្ច បន្ទាប់ការតភ្ជាប់ស្ពានផ្លូវពីខេត្តស្ទឹងត្រែងទៅកាន់

ខេត្តព្រះវិហារ ដែលមានតម្លៃប្រមាណជាង៨២លានដុល្លារអាមេរិកតភ្ជាប់រួចនោះ។ ស្ពាននេះគឺជាទ្រព្យដ៏មហាសាលថ្មីមួយទៀត ដែលគេសង្ឃឹមថា

ជួយលើកតម្កើងវិស័យជាច្រើននៅប្រទេសកម្ពុជានិយាយជារួម និងសំរាប់ប្រជាជនខេត្តស្ទឹងត្រែងនិយាយដោយឡែក។

 

លោកម៉ែន គង់ សាស្ត្រាចារ្យបង្រៀនផ្នែកសេដ្ឋកិច្ចនៃសាខាសាកលវិទ្យាល័យបៀលប្រាយខេត្តស្ទឹងត្រែង បាននិយាយថា នៅពេលស្ពានឆ្លងកាត់ទន្លេ

មេគង្គសាងសង់រួចរាល់បើកឱ្យដំណើរការឆ្លងកាត់ជាផ្លូវការ នៅចុងឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋក្នុងខេត្តនេះនឹងមានជីវភាពកាន់តែប្រសើរឡើង។

ជាក់ស្តែង កាលនៅមិនទាន់មានការអភិវឌ្ឍន៍ស្ពានផ្លូវប្រជាពលរដ្ឋក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជួបការលំបាកច្រើន ក្នុងការលក់ដូរផលិតផល

របស់គាត់។ ផលិតផលទាំងនោះមានដូចជា ស្រូវ អង្ករ ដំឡូង សណ្តែកសៀងជាដើម។ល។

 

លោកបន្តថា កាលពីមុនមកផលិតផលក្នុងសហគមន៍ នៅស្រុកថាឡាបរិវ៉ាត់ពេលផលិតបានហើយមិនដឹងជាដឹកយកទៅលក់នៅទីណាទេ ព្រោះគ្មាន

អ្នកទិញ។ ម្យ៉ាងទៀត រាល់ការដឹកជញ្ជូនម្តងៗ វាលំបាកណាស់ ដោយសារថាពេលដឹកកសិផលពីស្រុកថាឡាបរិវ៉ាត់ទៅលក់លើទីផ្សារខេត្តស្ទឹងត្រែង

គេត្រូវជិះសាឡាងឆ្លងទឹកនិងចំណាយលុយអស់ច្រើនធ្វើឱ្យប្រជាពលរដ្ឋរួញរា។ចំណែកឈ្មួញទៅទិញដល់កន្លែងវិញស្ទើរតែគ្មានសោះ។ ដូច្នេះ ឈ្មួញ

កណ្តាលបានឱ្យតម្លៃថោក ប្រជាពលរដ្ឋលក់ដូរមិនកើតចង់ឈប់ផលិតដំណាំកសិកម្មទាំងស្រុង។

 

លោកសាស្ត្រាចារ្យបាននិយាយទៀតថា បច្ចុប្បន្នស្ពានឆ្លងកាត់ទន្លេមេគង្គសាងសង់ជិតរួចរាល់ហើយឃើញថា ប្រជាពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់

កំពុងខិតខំពង្រីកផ្ទៃដីកសិកម្មដើម្បីដាំដំណាំយកទៅលក់លើទីផ្សារក្នុងខេត្ត។ ឥឡូវនេះក្រុមឈ្មួញជាច្រើននាក់បាននាំគ្នា សម្រុកទៅប្រមូលទិញ

កសិផល ពីប្រជាពលរដ្ឋក្នុងស្រុកថាឡាបរិវ៉ាត់ កាន់តែច្រើនឡើង។

 

លោក  គង់ និយាយថា បើធ្វើការប្រៀបធៀបកាលពីមុន ឈ្មួញទៅទិញផលិតផលកសិកម្មពីប្រជាពលរដ្ឋមានតែម្នាក់គាត់។ ក៏ប៉ុន្តែបច្ចុប្បន្នមានឈ្មួញ

ច្រើនបានដំឡើងតម្លៃកសិផលដែលប្រជាពលរដ្ឋផលិតបានខ្ពស់និងប្រកួតប្រជែងទិញធ្វើឱ្យពួកគាត់ក៏សប្បាយចិត្តដែរ។ ឥឡូវនេះ អ្នកស្រុកថាបរិវ៉ាត់

ខ្លះអាចមានលទ្ធភាពដាំដំណាំកសិឧស្សាហកម្មដូចជាកៅស៊ូបានទៀតផង។

 

លោកសាស្ត្រាចារ្យបន្ថែមថា នៅអនាគតដ៏ខ្លី ពេលស្ពានកាត់ទន្លេមេគង្គនិងផ្លូវជាតិលេខ៩ ពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តព្រះវិហារ ស្ថាបនារួចរាល់នោះ

នឹងមានភ្ញៀវទេសចរមួយផ្នែកទៀតបានឆ្លងកាត់ទៅមក។ ក្រៅពីស្ពានផ្លូវនេះខេត្តស្ទឹងត្រែង ក៏មានសក្តានុពលជាច្រើនទៀតដូចជាតំបន់ទេសចរ

ទឹកជ្រោះសុភ័ក្រមិត្ត អន្លង់ផ្សោតផុស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ និងតំបន់រមណីយដ្ឋានជាច្រើនកន្លែងទៀតក្នុងខេត្ត។ អ្វីដែលខេត្តស្ទឹងត្រែង

មានអាចទាក់ទាញភ្ញៀវទេសចរ ឆ្លងកាត់ទៅកាន់ខេត្តរតនគិរី ឬពីស្ទឹងត្រែង ធ្វើដំណើរទៅលេងនៅប្រាសាទព្រះវិហារ និងក្រុងអង្គរខេត្តសៀមរាបជាដើម៕

អត្ថបទដកស្រង់ចេញពីគេហទំព័រCEN 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់