ក្រសួងធនធានទឹកជូនដំណឹង ឱ្យប្រយ័ត្នពីបាតុធម្មជាតិ

ភ្នំពេញ ៤ មេសា ២០១៤៖ ព្រះរាជាណាចក្រ កម្ពុជាចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែមេសា នឹងទទួលរងនូវឥទ្ធិពលសម្ពាធមួយ ដោយបង្កឱ្យមានភ្លៀងកក់ខែលាយឡំ ជាមួយផ្គរ រន្ទះនិងខ្យល់កន្ដ្រាក់ខ្លាំង…

ភ្នំពេញ ៤ មេសា ២០១៤៖ ព្រះរាជាណាចក្រ កម្ពុជាចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែមេសា នឹងទទួលរងនូវឥទ្ធិពលសម្ពាធមួយ ដោយបង្កឱ្យមានភ្លៀងកក់ខែលាយឡំ ជាមួយផ្គរ រន្ទះនិងខ្យល់កន្ដ្រាក់ខ្លាំង ដែលប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន។

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ បានជូន ដំណឹងថា ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤  ព្រះរាជាណាចក្រ កម្ពុជានឹងទទួលរងឥទ្ធិពលកម្រិតសម្ពាធទាបដែលអាច បង្កឱ្យមានភ្លៀង កក់ខែលាយឡំជាមួយផ្គរ រន្ទះនិងខ្យល់ កន្ដ្រាក់ នៅក្នុងរាជធានីនិងខេត្ដចំនួន ២៣ ។

នៅក្នុងសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក លឹម-គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និង ឧតុនិយមនេះបានបញ្ជាក់ថា  បាតុភូតខាងលើនឹងមានឥទ្ធិពលភាគ ច្រើននៅពេលរសៀលនៅរាជធានីភ្នំពេញ,  ខេត្ដ ឧត្ដរមានជ័យ ,ព្រះវិហារ, មណ្ឌលគិរី, ក្រចេះ ,កំពង់ចាម, ត្បូងឃ្មុំ ,កំពង់ធំ, កំពង់ឆ្នាំង, ពោធិ៍សាត់ , បាត់ដំបង, ប៉ៃលិន,  បន្ទាយមានជយ័, សៀមរាប, ព្រៃវែង, ស្វាយរៀង, កណ្ដាល, កំពង់ស្ពឺ ,តាកែវ, ព្រះសីហនុ,កែប និង ខេត្ដកំពត ។

សេចក្ដីជូនដំណឹងរបស់ក្រសួង ខាងលើក៏បានអំពាវនាវដល់អាជ្ញាធរ ដែនដីនិងប្រជាពលរដ្ឋរស់នៅតាម បណ្ដាខេត្ដខាងលើឱ្យបង្កើនការយក ចិត្ដទុកដាក់ប្រុងប្រយ័ត្នខ្ពស់  (ជាពិសេស នៅពេលរសៀលដែលផ្ទៃមេឃមាន សភាពអាប់អួររកកលធ្លាក់ភ្លៀង) ដើម្បី ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែល អាចកើតមានឡើងជាយថាហេតុ ។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិង ជានាយកខុទ្ទកាលយ័ក្រសួងធនធាន ទឹក និងឧតុនិយមនិយាយឱ្យដឹងនៅថ្ងៃ ទី២ខែមេសាឆ្នាំ២០១៤ថា ភ្លៀងកក់ខែ បានចាប់ផ្ដើមធ្លាក់មកជាបន្ដបន្ទាប់ តាំងពីថ្ងៃទី៣១ខែមីនា នៅខេត្ដកោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង ឧត្ដរមានជ័យ ព្រះវិហារ រតនគីរីក្រចេះ សៀមរាប ព្រៃវែង មានកម្រិតរហូត ដល់លើស៣០មិល្លីម៉ែត្រ ។ តែចាប់ពីថ្ងៃ ទី៣ខែមេសាទៅភ្លៀងកក់ខែធ្លាក់មក ច្រើនជាបន្ដបន្ទាប់ទៀត តែក៏មានផ្គររន្ទះ និងខ្យល់កន្ដ្រាក់ខ្លាំងដែរ៕ ដោយៈ ប.ខុន

ដកស្រង់ចេញពីគេហទំព័ររស្មីកម្ពុជា ថ្ងៃទី៣ មេសា ២០១៤

http://www.rasmeinews.com/local_news/detail?class=local&news=MzE4NzBiMD&page=18#.Uz4vSmCSxzc

ទាញយកសេចក្តីជូនដំណឹងនៅទីនេះ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់