ប្រជុំ​ចែករំលែក​បទពិសោធន៍​ ស្ដីពី​ការ​គ្រប់គ្រង​សំរាម និង​សំណល់រឹង​ពី​ប្រទេស​ថៃ និង​ហ្វីលីពីន

ភ្នំពេញ ៥ សីហា ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំ និងយកចិត្តទុកដាក់ជាសំខាន់លើការគ្រប់គ្រងសំរាម សំណល់រឹង និងរាវនៅតាមទីប្រជុំជន ដើម្បីថែរក្សាអនាម័យបរិស្ថានដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការថែរក្សា គាំពារសុខុមាលភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ភ្នំពេញ ៥ សីហា ២០១៦៖ រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តយ៉ាងមុតមាំ និងយកចិត្តទុកដាក់ជាសំខាន់លើការគ្រប់គ្រងសំរាម សំណល់រឹង និងរាវនៅតាមទីប្រជុំជន ដើម្បីថែរក្សាអនាម័យបរិស្ថានដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការ ថែរក្សា គាំពារសុខុមាលភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

 

នេះជាការលើកឡើងរបស់ ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីរបៀបគ្រប់គ្រង និងការប្រមូល ការកំណត់តម្លៃសេវាសំរាម កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ឯកឧត្ដម លេង វី មានប្រសាសន៍បន្តទៀតថា ទន្ទឹមនិងការខិតខំប្រឹងប្រែងនេះ រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៥ បានដាក់ចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រង សំរាម និងសំណល់រឹងទីប្រជុំជន និងបានធ្វើប្រតិភូកម្មការអនុវត្តមុខងារគ្រប់គ្រងសំណល់រឹង រាវជូនដល់រដ្ឋបាលក្រុង ដែលជាជំហានដ៏សំខាន់ក្នុងការពង្រឹងអំណាច តួនាទី ភារកិច្ច និងកាទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។

 

ដោយចាត់ទុកប្រទេសកម្ពុជាជាប្រទេសក្មេងខ្ចី មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ធៀបនិងប្រទេសជិតខាងក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង ឯកឧត្ដម អនុរដ្ឋលេខាធិការបានមានប្រសាសន៍ថ្លែងអំណរគុណដល់ មូលនិធិខុនរ៉ាដ អាឌិនណៅអ៊ែរ ដែលបានជួយសម្របសម្រួលរៀបចំកិច្ចប្រជុំចែករំលែកបទពិសោធន៍ល្អៗពីប្រទេសថៃ និងប្រទេសហ្វីលីពីន លើរបៀបគ្រប់គ្រង និងការប្រមូល ការកំណត់តម្លៃសេវាសំរាមដល់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ហើយមេរៀនបទពិសោធន៍នេះនឹងក្លាយទៅជាធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំសេចក្ដីណែនាំផ្សេងៗទាក់ទងនិងការគ្រប់គ្រង និងសំណល់រឹងនៅកម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់