គម្រោង​សាកល្បង​ប្រមូល​សំរាម​ដោយ​បំពាក់​ប្រព័ន្ធ GPS និង GIS នឹង​អនុវត្ត​នៅ​ខណ្ឌ​ដូនពេញ

ភ្នំពេញ ៨ មេសា ២០១៤៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ រវាងក្រុមហ៊ុនស៊ីនទ្រី មូលនិធិអាស៊ី និងសាលា រាជធានីភ្នំពេញ ស្តីពីគម្រោងសាកល្បងប្រតិបត្តិការប្រមូលសំរាម នៅខណ្ឌដូនពេញ ដោយដាក់ប្រព័ន្ធ GPS តាមរថយន្តដឹកសំរាម និង GIS ក្នុងកុំព្យូទ័រសម្រាប់តាមដានការងារប្រមូលសំរាម ។

ភ្នំពេញ ៨ មេសា ២០១៤៖ ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ រវាងក្រុមហ៊ុន

ស៊ីនទ្រី មូលនិធិអាស៊ី និងសាលារាជធានីភ្នំពេញ ស្តីពីគម្រោងសាកល្បងប្រតិបត្តិការប្រមូលសំរាម នៅខណ្ឌដូនពេញ ដោយដាក់ប្រព័ន្ធ GPS

តាមរថយន្តដឹកសំរាម និង GIS ក្នុងកុំព្យូទ័រសម្រាប់តាមដានការងារប្រមូលសំរាម ។ 

 

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ 

 

តាមការឲ្យដឹងពីមន្ត្រីជំនាញបានបង្ហាញថា មូលនិធិអាស៊ី នឹងសហការជាមួយ ក្រុមហ៊ុនស៊ីនទ្រី និង សាលារាជធានីភ្នំពេញ ដើម្បីអនុវត្តគម្រោង

សាកល្បងជំហានទី១ នៅខណ្ឌដូនពេញ រយៈពេល ០៦ខែ សម្រាប់តាមដានការប្រមូល និងដឹកសំរាមនៅតាមរថយន្តប្រមូលសំរាម ដោយមាន

បំពាក់ប្រព័ន្ធ GPS និង GIS ក្នុងគោលបំណង ត្រួតពិនិត្យការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ពិសេសគឺឲ្យយើងដឹងពីសំរាមកន្លែងណាបានយក

និងកន្លែងមិនបានយកបានដឹងល្បឿនរថយន្តបើកលឿន-យឺត ឬក៏ឈប់នៅកន្លែងណាមួយ ជួយលើកកម្ពស់ការប្រមូលសំរាមជួយសន្សំសំចៃក្នុង

ការប្រើប្រាស់ប្រេង និងងាយស្រួលត្រួតពិនិត្យក្នុងពេលប្រមូលសំរាម និងបានដឹងពីផ្លូវណាល្អ និង ផ្លូវណាមិនល្អ ។

 

សរុបសេចក្ដីមកគឺការប្រើប្រាស់ប្រព័ន្ធនេះអាចផ្ដល់សេវាសំណល់បានលឿនហើយ អាចឲ្យសាធារណជនមើលព័ត៌មានសំរាមបាន និងចូលរួមកែ

លំអការផ្តល់សេវាសំណល់រឹង តាមរយៈការផ្តល់យោបល់។ មិនតែប៉ុណ្ណោះក្រុមហ៊ុនស៊ីនទ្រី និងអាជ្ញាធរក៏បានដឹងថាប្រជាពលរដ្ឋបានចូលរួម

និងជួយឲ្យទីក្រុងស្អាត។ 

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា នេះជាការសាកល្បងដំណើរការបង្កើន

ការប្រមូលសំរាមតាមប្រព័ន្ធ GPS និង GIS ដោយចាប់ផ្តើមពីខណ្ឌដូនពេញមួយសិន នៅពេលអនុវត្តបានជោគជ័យនោះ សាលារាជធានីភ្នំពេញ

នឹងសាកល្បងនៅខណ្ឌជាយក្រុងមួយបន្តទៀត។ 

 

ឯកឧត្ដមអភិបាល បានបន្តថា សំរាមជាកង្វល់ដ៏ធំមួយ ដោយសារនៅរាជធានីភ្នំពេញ កំណើនមនុស្សចេះតែកើនឡើង។ បើកំណើនមនុស្សកើនឡើង

នោះ អ្នកបង្កើតសំរាមឡើងក៏កើនឡើងទៅតាមនោះដែរ ។ ម្យ៉ាងវិញទៀត ការយល់ដឹងរបស់ប្រជាពលរដ្ឋ គឺនៅមានកម្រិតនៅឡើយ ទើបបញ្ហាសំរាម

នៅតែជាកង្វល់ដែលទាមទារ ឱ្យមានការដោះស្រាយឱ្យបានល្អប្រសើរឡើង។ បច្ចុប្បន្ននៅភ្នំពេញក្នុងមួយថ្ងៃមនុស្សបានបង្កើតសំរាមពី១៥០០តោន

ទៅ១៧០០តោន ហើយ ទីលានចាក់សំរាមយើងក៏មានបញ្ហាដែរ តាមការប៉ាន់ប្រមាណគឺនៅសល់តែ១ឆ្នាំ ឬ២ឆ្នាំទៀតប៉ុណ្ណោះ ទីលាននៅដង្កោ

នឹងលែងចាក់សំរាមបានទៀតហើយ ចាំបាច់ត្រូវធ្វើការ ដោះស្រាយជាបន្ទាន់៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់