ឯកឧត្ដម កុល ​សំអុល អភិបាល​ខេត្ត​ស្ទឹងត្រែង ​ចុះ​ពិនិត្យមើល​សកម្មភាព​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២

ស្ទឹងត្រែង ១០ មេសា ២០១៤៖ គណៈប្រតិភូ និងអាជ្ញាធរខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យមើល ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលដឹកនាំដោយ ឯកឧត្ដម កុល សំអុល អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង។

 ស្ទឹងត្រែង ១០ មេសា ២០១៤៖ គណៈប្រតិភូ និងអាជ្ញាធរខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យមើលការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២

ដែលដឹកនាំដោយ ឯកឧត្ដម កុល សំអុល អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង។

 

ក្នុងការចុះពិនិត្យមើល នៃគណៈប្រតិភូ និងអាជ្ញាធរខេត្តស្ទឹងត្រែង ខាងលើនេះស្ថានភាពជាក់ស្ដែងឃើញថា ក្រុមហ៊ុនកំពុងតែសំរុកក្នុងការសាងសង់

ទំនប់ពង្វៀនទឹកបាន៧០% សាងសង់ផ្លូវមេមួយខ្សែប្រវែង១៧គីឡូម៉ែត្រ សម្រាប់ដឹកជញ្ជូនសម្ភារៈបាន៨០% ហើយក្រុមហ៊ុនកំពុងតែសាងសង់

ផ្ទះសម្រាប់ វិស្វករនិងបុគ្គលិកជំនាញស្នាក់ នៅ កំពុងតែសាងសង់ រោងចក្រផលិតបេតុង និងដំឡើងប្រព័ន្ធទំនាក់ទំនងក្នុងការដ្ឋានទាំងមូលឲ្យមានភាព

ងាយស្រួលក្នុងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ។

 

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤កន្លងទៅឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីនិងដឹកនាំប្រជុំផ្សព្វផ្សាយ

ព្រមទាំងជំរុញការងារគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ឲ្យបានបញ្ចប់តាមផែនការគ្រោងទុក។

 

ដោយឡែកចំពោះការដោះស្រាយសំណងលើផលប៉ះពាល់ជូនប្រជាពលរដ្ឋ គណៈកម្មការខេត្ត រួមមានអាជ្ញាធរមូលដ្ឋាននិងក្រុមហ៊ុនវិនិយោគបានធ្វើការ

ដោះស្រាយជូនប្រជាពលរដ្ឋចំនួន១២គ្រួសារដែលស្ថិតនៅក្នុងទំនប់សាងសង់វារីអគ្គិសនីសេសានក្រោម២ ក្នុងភូមិសាស្ត្រឃុំភ្លុកស្រុកសេសាន

ព្រមទាំងកំពង់ដោះស្រាយបន្តជូនដល់បងប្អូនប្រជាពលរដ្ឋដែល រងនៅផលប៉ះពាល់ក្នុងតំបន់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។

 

គួរបញ្ជាក់ផងដែលថា ៖ ក្រុមហ៊ុនមានកិច្ចសន្យាជាមួយរដ្ឋាភិបាលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ឲ្យបានដំណើរការមុនចុងឆ្នាំ២០១៧

ហើយការងារមួយចំនួនខាងលើនេះគឺជាកិច្ចការសំខាន់ត្រូវធ្វើមុនរដូវវស្សាចូលមកដល់។

 

ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង មានក្តីសោមនស្សជាខ្លាំងដល់ក្រុមហ៊ុនដែលបានមកសាងសង់ទំនប់វារីអគ្គិសនី ហើយពួកគាត់សង្ឃឹមថា តទៅមុខ

ប្រទេសកម្ពុជានិងមានអគ្គិសនីដោយខ្លួនឯង មិនចាំបាច់ទិញពីប្រទេសគេទៀតឡើយ ហើយនេះជាសមិទ្ធផលថ្មីសម្រាប់ប្រទេសកម្ពុជាយើង៕

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់