ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​ជំរុញ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​អស់​ល្បាត​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ត្រួត​ពិនិត្យ​រដ្ឋបាល​ជាប្រចាំ

ភ្នំពេញ ៨ កក្កដា ២០១៤៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក លោកឯក ឃុនដឿន បានជំរុញ ឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែល្បាត ការពារសន្តិសុខ សុវត្ថិភាព ត្រួតពិនិត្យ រដ្ឋបាលជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅពេលដែលបទល្មើស នៅក្នុងមូលដ្ឋាន នៅតែបន្តកើតមានជាប្រចាំនោះ …

ដោយ៖ ស្រីរ័ត្ន កម្ពុជាថ្មី ថ្ងៃអង្គារ ទី08 កក្កដា ឆ្នាំ2014 ម៉ោង14:10

http://www.kampucheathmey.com/local-news/general-news/11408-2014-07-08-07-10-51.html

ភ្នំពេញ ៨ កក្កដា ២០១៤៖ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោក លោកឯក ឃុនដឿនបានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែល្បាតការពារសន្តិសុខ សុវត្ថិភាព ត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅពេលដែលបទល្មើសនៅក្នុងមូលដ្ឋាននៅតែបន្តកើតមានជាប្រចាំនោះ។

ការជំរុញបែបនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៧ ខែកក្កដាក្នុងកិច្ចប្រជុំគណៈបញ្ជាការខណ្ឌ ដោយមានការចូលរួមពីមន្ត្រី កម្លាំងមានសមត្ថកិច្ច ក្រោមឱវាទជាច្រើននាក់។

លោកឯក ឃុនដឿនបានមានប្រសាសន៍ថា បទល្មើសលួចឆក់ ប្លន់ ល្បែងស៊ីសងនៅតែបន្តកើតមានជារឿយៗ ដែលបញ្ហានេះកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាកាត់បន្ថយឲ្យបាន ពិសេសនៅក្នុងសង្កាត់បឹងសាឡាង បទល្មើសស្ទាក់វាយគេយកលុយ និងល្បែងស៊ីសងនៅតែបន្តកើតមានដែលធ្វើឲ្យប្រជាពលរដ្ឋបាត់អស់ភាពកក់ក្តៅ។

ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់ លោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងផងដែរថា ក្នុងខណ្ឌទួលគោកមានផ្សាររដ្ឋចំនួន៤ ហើយផ្សារខ្លះមានទាន់មានសណ្ដាប់ធ្នាប់ល្អនៅឡើយ ទេពិសេសផ្សារដើមគរត្រង់ចំណុចផ្លូវលេខ៣៣៦ និងនៅលើផ្លូវមុនីរ៉េត។ លោកបន្តថា ក្រៅពីបញ្ហាសណ្ដាប់ធ្នាប់ បញ្ហាអនាម័យក៏ជាការចាប់អារម្មណ៍ស្រដៀងគ្នាផងដែរ។ ប្រសិនបើមន្ត្រីពាក់ព័ន្ធមិនបានគិតគូរទៅលើករណីនេះ នោះច្បាស់ជាកត្តាប្រឈមនឹងត្រូវកើតឡើងមិនខានឡើយ។

ក្រោយពីការសម្អាតតាមមាត់ប្រឡាយបឹងសាឡាងរួចមក អាជ្ញាធរក៏បានដាក់កំហិតថា ស៊ីឲ្យឈ្មួញដែលប្រកបអាជីវកម្មត្រូវសហការនឹងអាជ្ញាធរមូលដ្ឋានដើម្បីអនាម័យ និងសុខភាពពលរដ្ឋទូទៅ បើមិនដូច្នោះទេអាជីវកម្មទាំងនោះនឹងប្រឈមនឹងការបិទអាជីវកម្មតែម្តង។

បច្ចុប្បន្នអាជីវកម្មធ្វើជ្រូក កំពុងពេញនិយមក្នុងដែនដីបឹងសាឡាង តាមមាត់ប្រឡាយ រហូតដល់ពេលខ្លះធ្វើដំណើរឆ្លងកាត់ស្ទើរមិនបាន បន្ទាប់ពីក្លិនលាមកសត្វជ្រូកបានស្អុយសាយភាយខណៈ ដែលម្ចាស់អាជីវកម្មបានយកលាមកទៅចាក់ក្បែរនោះ ពោលគឺនៅតាមទីសាធារណៈក្នុងក្រុង រហូតដល់ពលរដ្ឋក្បែរខាងបានប្រតិបត្តិ និងប្តឹងមក អាជ្ញាធរឲ្យចាត់វិធានការ ម្លោះហើយទើបអភិបាលខណ្ឌដាក់បទបញ្ជាតឹងរ៉ឹង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់