ក្រុមការងារបច្ចេកទេសវិមជ្ឈការ វិសហមជ្ឈការ ពិនិត្យវឌ្ឍនភាពផអ៣ទី២

"

ភ្នំពេញ ០២ តុលា ២០១៥៖ ការគ្រប់គ្រងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និងវិមជ្ឈការហិរញ្ញវត្ថុ គឺជាសមិទ្ធផលធំៗទាំង៥ ដែលត្រូវសម្រេចឲ្យបានក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២)…

ភ្នំពេញ ០២ តុលា ២០១៥៖ ការគ្រប់គ្រងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និងវិមជ្ឈការហិរញ្ញវត្ថុ គឺជាសមិទ្ធផលធំៗទាំង៥ ដែលត្រូវសម្រេចឲ្យបានក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២)។

 

ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា ដើម្បីសម្រេចបានសមិទ្ធផលទាំងអស់នេះ ឯកសារផអ៣ទី២ បានចែកជាលទ្ធផលរំពឹងទុកជាង២០ សម្រាប់ការអនុវត្ត ហើយត្រូវមានការចូលរួមសហការ និងគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលនានា។

 

តំណាងដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចប្រជុំក៏បានអបអរសាទ និងកោតសរសើររដ្ឋាភិបាលកម្ពុជាក្នុងការងារកំណែទម្រង់ដែលមានភាពរីកចំរើន ជាពិសេសទាក់ទងនឹងកិច្ចការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលក្រុង ស្រុក និងដីកាគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ជាដើម។

 

ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) (២០១៥-២០១៧) ពិនិត្យមើលពីដំណាក់កាលក្នុងការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០១៦ និងផែនការនៃការពិនិត្យមើលឡើងវិញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ជាមួយតំណាងក្រសួងជាអ្នកអនុវត្តកម្មវិធីកំណែទម្រង់ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។

ក្នុងកិច្ចប្រជុំនេះដែរ សហភាពអ៊ឺរ៉ុប ដែលជាដៃគូអភិវឌ្ឍន៍សម្រាប់ការងារកំណែទម្រង់ នឹងសហការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពិនិត្យមើលឡើងវិញនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ ដើម្បីពិនិត្យមើល និងរៀបចំសម្រាប់ផែនការអនុវត្តដំណាក់កាលបន្ទាប់នាពេលអនាគត៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់