អភិបាល​ខណ្ឌ​ចំការមន ចែក​អត្តសញ្ញាណ​ប័ណ្ណ​៣៧១​សន្លឹក​ជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់ ទួល​ស្វាយព្រៃ​ទី​១

ភ្នំពេញ ២៣ មករា ២០១៥៖ អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នេះ បានផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់បងប្អូនប្រជាពលរដ្ឋចំនួន៣៧១ នាក់ ដែលរស់នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១។

 

ភ្នំពេញ ២៣ មករា ២០១៥៖ អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥នេះ បានផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់បងប្អូនប្រជាពលរដ្ឋចំនួន៣៧១ នាក់ ដែលរស់នៅក្នុងសង្កាត់ទួលស្វាយព្រៃទី១។

 

លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណដែលបងប្អូន ប្រជាពលរដ្ឋទទួលបាននៅពេលនេះ ជាឯកសារផ្លូវច្បាប់មួយដែលបញ្ជាក់ថាបងប្អូន គឺជាជនជាតិខ្មែរ ហើយវាជាឯកសារគោល និងជាឯកសារគ្រិះដែលបងប្អូនអាចយកទៅប្រើការជាប្រយោជន៍ផ្សេង នៅក្នុងសង្គមតាមការចាំបាច់។

 

លោកអភិបាលខណ្ឌបានឲ្យដឹងទៀតថា អត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ គឺមានសុពលភាព រហូតដល់ទៅ១០ឆ្នាំ ដូច្នេះសូមបងប្អូនរក្សាទុកដាក់វាឲ្យបានល្អ ដើម្បីជាប្រយោជន៍ ក្នុងការប្រើប្រាស់ផ្សេងៗដូចជាធ្វើស្លាកលេខរថយន្ត ឬម៉ូតូ និងទិញលក់អចលនវត្ថុជាដើម។

 

ឆ្លៀតក្នុងពិធីចែក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋនោះ ក្នុងគោលបំណងពង្រឹង ការអនុវត្តន៍គោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព មេប៉ុស្តិ៍នគរបាល ទួលសា្វយព្រៃទី១ លោក ពៅ ពិដោរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន ខណៈពេលចេញពីផ្ទះជាពិសេសការចាក់សោរមិនគួរចាក់បែរចេញមកក្រៅចំហរពេកទេ គួរតែចាក់បង្វែរកូនសោរចូលទៅក្នុងផ្ទះវាល្អជាង និងម្យ៉ាងទៀតត្រូវប្រយ័ត្នប្រយែងរឿងទៀនធូប ជៀសវាងកើតហេតុការណ៍អាក្រក់ណាមួយជាយថាហេតុ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់