ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប ប្រជុំពិភាក្សាជាមួយតំណាងដៃគូអភិវឌ្ឍន៍ស្តីពីវឌ្ឍនភាពឆមាសទី១នៃការអនុត្តផអ៣ដំណាក់កាលទី២ និងក្តីរំពឹងសម្រាប់ឆ្នាំ២០១៦

"</div

ភ្នំពេញ ១៧ កញ្ញា ២០១៥៖ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប ដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តផអ៣ទី២ ដល់តំណាងដៃគូអភិវឌ្ឍន៍រួមមានសហភាពអ៊ឺរ៉ុប ទីភ្នាក់ងារអន្តរជាតិស៊ុយអែដ និងទីភ្នាក់ងារអភិវឌ្ឍន៍និងសហប្រតិបត្តិការស្វីស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥…

ភ្នំពេញ ១៧ កញ្ញា ២០១៥៖ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប ដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តផអ៣ទី២ ដល់តំណាងដៃគូអភិវឌ្ឍន៍រួមមានសហភាពអ៊ឺរ៉ុប ទីភ្នាក់ងារអន្តរជាតិស៊ុយអែដ និងទីភ្នាក់ងារអភិវឌ្ឍន៍និងសហប្រតិបត្តិការស្វីស កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥។

 

ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ជារួមទាក់ទងនឹងសមិទ្ធផលធំៗទាំង៥ របស់ផអ៣ដំណាក់កាលទី២ ដែលរួមមានការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ដោយជួយសម្របសម្រួលក្រសួងផ្សេងៗក្នុងកិច្ចដំណើរការកំណែទម្រង់ ការផ្ទេរមុខងារទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដោយមានក្រសួងចំនួន៦បានបញ្ចប់បញ្ជីមុខងារ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យដែលមានដាក់ចេញនូវវិធានគ្រប់គ្រងផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ គណនេយ្យភាពសង្គម ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស និងវិមជ្ឈការហិរញ្ញវត្ថុជាដើម។

 

តំណាងដៃគូអភិវឌ្ឍន៍តាមគាំទ្ររាជរដ្ឋាភិបាលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហើយនឹងគាំទ្រដល់សិក្សាពិនិត្យមើលឡើងវិញនូវផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំផងដែរ។

 

គួរបញ្ជាក់ថាក្នុងការអនុវត្តផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ ឆ្នាំ២០១៦ នឹងមានការប្រែប្រួលមួយចំនួនទាំងថវិកា និងសកម្មភាព ដោយបានផ្តោតសំខាន់លើផែនការសកម្មភាពជាជាងជំនួយបច្ចេកទេស៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់