គម្រោង​​តាមដាន​​ដំណោះស្រាយ​​បញ្ហា​​តាម​​រយៈ​​បច្ចេកវិទ្យា​​លើក​​កម្ពស់​​ការ​​ទទួល​​ខុស​ត្រូវ​​របស់​​រដ្ឋបាល​​ថ្នាក់​​ក្រោម​​ជាតិ​

ភ្នំពេញ ២២ មេសា ២០១៦៖ គោលបំណងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៅនឹងកង្វល់អាទិភាពរបស់ ប្រជាពលរដ្ឋដែលបានលើកឡើង ហើយគម្រោងTRANSMIT ជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការសម្រេចគោលបំណងនេះ…

ភ្នំពេញ ២២ មេសា ២០១៦៖ គោលបំណងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៅនឹងកង្វល់អាទិភាពរបស់ប្រជាពលរដ្ឋដែលបានលើកឡើង ហើយគម្រោងTRANSMIT ជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការសម្រេចគោលបំណងនេះ។ 

 

នេះជាការលើកឡើងរបស់ ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងតាមដានដំណោះស្រាយបញ្ហាតាមរយៈបច្ចេកវិទ្យា (TRANSMIT)  របស់អង្គការផេកកម្ពុជា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦។

 

ឯកឧត្តមបានថ្លែងគាំទ្រដល់គម្រោង TRANSMIT  ដែលបានផ្តោតសំខាន់ទៅលើការភ្ជាប់ទំនាក់ទំនងរវាងបច្ចេកវិទ្យាទីនឹងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របពេល ដែលវិស័យបច្ចេកវិទ្យាកំពុងរីកចំរើនខ្លាំងក្នុងប្រទេសកម្ពុជាដែលអាចឲ្យប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិមិនអាចអនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនោះឡើយ ប្រសិនបើពុំមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។ 

 

គម្រោង TRANSMIT ត្រូវបានអនុវត្តដោយអង្គការផេកកម្ពុជា ដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ( USAID) ដែលមានរយៈពេល៨ខែ ក្នុងបំណងឲ្យការឆ្លើយតប និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិមានភាពប្រសើរឡើង។

 

គម្រោងនេះត្រូវបានដាក់អោយប្រើប្រាស់សាកល្បងក្នុងក្រុងស្រុកគោលដៅចំនួន៨ នៃខេត្តចំនួន ៤គឺ៖ខេត្តពោធិ៍សាត់ បាត់ដំបងកំពង់ចាម និង មណ្ឌលគីរី ដែលមានអ្នកចុះឈ្មោះប្រើប្រាស់កម្មវិធីចំនួន ៨២នាក់ រួមមាន៖ក្រុមប្រឹក្សា មន្រ្តីបង្គោលក្រុង ស្រុក ទីប្រឹក្សាខេត្ត ក្រុង ស្រុក និងអង្គការសហគមន៍មូលដ្ឋាន។ គម្រោងនេះក៏បានផ្តល់ឱកាសដល់តំណាងប្រជាពលរដ្ឋដែលជាជនបង្គោលបានបញ្ចូលបញ្ហាដែលលើកឡើងទៅក្នុងកម្មវិធី ទូរស័ព្ធវៃឆ្លាត និងគេហទំព័រ ជូនក្រុមប្រឹក្សាដោះស្រាយ ចំណែកឯក្រុមប្រឹក្សាបានកំពុងចាត់វិធានការដោះស្រាយ និងធ្វើបច្ចុប្បន្នភាពស្ថានភាពបញ្ហាទៅក្នុងកម្មវិធី៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់