សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​គោលនយោបាយ​ស្ដីពី​ប្រព័ន្ធ​ផែនការ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

បាត់ដំបង ១២ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងផែនការ ដែលជាអនុកម្មវិធីទី៥ នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង (ផអ៣) បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាងគោលនយោបាយស្ដីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋាគាររស្មីបាត់ដំបង។

បាត់ដំបង ១២ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយក្រសួងផែនការ ដែលជាអនុកម្មវិធីទី៥ នៃផែនការអនុវត្តរយៈពេល

បីឆ្នាំដំបូង (ផអ៣) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងគោលនយោបាយស្ដីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋាគាររស្មីបាត់ដំបង ខេត្តបាត់ដំបង។

 

សិក្ខាសាលានេះមានការចូលរួមពីប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរងរាជធានី ខេត្ត ប្រធានមន្ទីរផែនការ នាយករដ្ឋបាលរាជធានី

ខេត្ត នាយកទីចាត់ការផែនការនិងវិនិយោគ អភិបាលក្រុង ស្រុក ប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់រាជធានី ខេត្ត និងតំណាងក្រសួង

ស្ថាប័នពាក់ព័ន្ធនានាចំនួន១៥០នាក់។

 

សេចក្ដីព្រាងគោលនយោបាយស្ដីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពិគ្រោះយោបល់រវាង

លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងផែនការ ក្នុងឆ្នាំ២០១៤។ គោលនយោបាយនេះមានសារៈសំខាន់ក្នុងការណែនាំ និងចង្អុលបង្ហាញដល់

រដ្ឋបាលថ្នាក់ក្រោមជាតិពីការរៀបចំផែនការឱ្យមានលក្ខណៈត្រឹមត្រូវ ស៊ីចង្វាក់ និងសមស្របតាមប្រភេទនៃរដ្ឋបាលថ្នាក់ក្រោមជាតិ

ជាពិសេសជាមូលដ្ឋានក្នុងការពិនិត្យ និងកែសម្រួលសេចក្ដីណែនាំបច្ចេកទេសស្ដីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរាជធានី

ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។

 

ក្នុងសិក្ខាសាលានេះ ក្រុមការងារបានធ្វើបទបង្ហាញស្តីពីខ្លឹមសារសំខាន់ៗនៃសេចក្ដីព្រាងគោលនយោបាយ និងបានបែងចែកក្រុមពិភាក្សាផ្លាស់ប្ដូរ

បទពិសោធន៍ និងផ្ដល់យោបល់ត្រឡប់លើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖ (១). យន្តការកសាងផែនការអភិវឌ្ឍន៍របស់រដ្ឋបាល

ថ្នាក់ក្រោមជាតិ (២). ប្រភេទផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (៣). ក្របខ័ណ្ឌពេលវេលាសម្រាប់ការកសាងផែនការរបស់រដ្ឋបាល

ថ្នាក់ក្រោមជាតិ (៤). ប្រព័ន្ធ ឬ យន្តការគាំទ្រការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (៥). គោលការណ៍នៃប្រព័ន្ធកសាងផែនការអភិវឌ្ឍន៍

របស់រដ្ឋបាលថ្នាក់ក្រោមជាតិ (៦). ផែនការអភិវឌ្ឍន៍តាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិ (៧). ផែនការសកម្មភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់