ខេត្តព្រះសីហនុ ១៤ មីនា ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញប្រឹក្សាយោបល់ និងឯកសារបច្ចេកទេសនានាសម្រាប់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារអូរឈើទាល ខេត្តព្រះសីហនុ ដោយមានការគាំទ្រពីអង្គការ GIZ។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ចំណេះដឹងបន្ថែមដល់ប្រធានការិយាល័យកសាងសមត្ថភាព និងទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិទាំង២៥ រាជធានី ខេត្ត អំពីជំនាញនៃការប្រឹក្សាយោបល់ គោលវិធី និងវិធីសាស្រ្តនៃការអភិវឌ្ឍសមត្ថភាព និងបង្ហាញនូវខ្លឹមសារនៃឯកសារបច្ចេកទេសមួយចំនួន ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សានៅតាមរដ្ឋបាលរបស់ខ្លួនកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។
មានមតិបើកវគ្គបណ្តុះបណ្តាល កញ្ញា ជួន សុម៉ាលី តំណាងអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងថា ចាប់ពីចុងឆ្នាំ២០១៥ មុខតំណែងមន្ត្រីសម្របសម្រួលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានបញ្ចប់ដោយសារស្ថានភាពថវិការបស់លេខាធិការដ្ឋានគ.ជ.អ.ប មានកម្រិត តែទោះបីជាមុខតំណែងនេះត្រូវបានបញ្ចប់ ក៏លេខាធិការដ្ឋាន គ.ជ.អ.ប បានប្រគល់តួនាទីភារកិច្ចនេះទៅឲ្យទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិរាជធានី ខេត្ត ជាអ្នកអនុវត្តបន្តក្នុងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាចុងបញ្ចប់ កញ្ញា ជួន សុម៉ាលី បានថ្លែងអំណរគុណដល់បណ្តាក្រសួង ស្ថាបន័ អង្គភាពពាក់ព័ន្ធនានា ជាពិសេសអង្គការ GIZ ដែលតែងតែគាំទ្រដល់លេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងការផលិតឯកសារបច្ចេកទេសនានា ក៏ដូចជាចូលរួមគាំទ្រវគ្គបណ្តុះបណ្តាលនាថ្ងៃនេះផងដែរ៕