ក្រសួងមហាផ្ទៃ បណ្តុះបណ្តាល ការចុះបញ្ជីអត្រានុកូលដ្ឋាន សាកល្បង តាមប្រព័ន្ធព័ត៌មានវិទ្យា

បាត់ដំបង ១៧ ធ្នូ ២០១៤៖ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០១៤ បានរៀបចំ វគ្គបណ្តុះបណ្តាល ដល់សង្កាត់ គោលដៅ ចំនួន១០ នៃខេត្តបាត់ដំបង ស្តីពី ការអនុវត្តសាកល្បង ការចុះបញ្ជី អត្រានុកូលដ្ឋាន តាមប្រព័ន្ធ ព័ត៌មានវិទ្យា នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

បាត់ដំបង ១៧ ធ្នូ ២០១៤៖ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០១៤ បានរៀបចំ វគ្គបណ្តុះបណ្តាល ដល់សង្កាត់ គោលដៅ ចំនួន១០ នៃខេត្តបាត់ដំបង ស្តីពី ការអនុវត្តសាកល្បង ការចុះបញ្ជី អត្រានុកូលដ្ឋាន តាមប្រព័ន្ធ ព័ត៌មានវិទ្យា នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

វគ្គបណ្តុះបណ្តាលនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម យិន ម៉ាលីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោកជំទាវ ស៊ឹម ម៉ារី អភិបាលរងខេត្តបាត់ដំបង និងលោក អ៊ូច ចំរើន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមានការចូលរួមពីតំណាងក្រសួងផែនការ ក្រសួងសុខាភិបាល  មន្ទីរសុខាភិបាល មណ្ឌលសុខភាព រដ្ឋបាលខេត្ត ក្រុង សង្កាត់ និងអ្នកពាក់ព័ន្ធនានាចំនួនប្រមាណ៦៥នាក់។

ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានបានចាប់ផ្តើមអនុវត្តឡើងវិញជាផ្លូវការក្នុងឆ្នាំ ២០០២ ដែលមានការកត់ត្រាដោយដៃនៅលើសៀវភៅ និងក្រដាសអត្រានុកូលដ្ឋាន រួមមាន បញ្ជីកំណើត បញ្ជាក់កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។  បញ្ជីអត្រានុកូលដ្ឋាននេះ គឺជាភស្តុតាងដ៏មានតម្លៃ សម្រាប់មនុស្សម្នាក់ៗ ក្នុងការបញ្ជាក់ពីអត្តសញ្ញាណ និងស្ថានភាពស៊ីវិល នៅក្នុងសង្គមគ្រួសារ និងត្រកូលរបស់ខ្លួន សម្រាប់ការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គម។ 

 

ផ្អែកតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ បានចាត់ទុកការងារអត្រានុកូលដ្ឋាន ជាសេវាសាធារណៈអាទិភាព ដែលត្រូវធានាឲ្យមានប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានមួយ ដែលជឿនលឿន ច្បាស់លាស់ មានសុវត្ថិភាព និងប្រកបដោយចិរភាព ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបបានទទួលសេវាអត្រានុកូលដ្ឋានគ្រប់ប្រភេទប្រកបដោយភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ ការអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធព័ត៌មានវិទ្យា គឺបញ្ជាក់ពីការរីកចំរើនមួយយ៉ាងសំខាន់លើការងារអត្រានុកូលដ្ឋាន ដែលអនុញ្ញាតឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពចុះបញ្ជីទិន្នន័យបាន ងាយស្រួល ទាន់ពេលវេលា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យមានកម្រិតខ្ពស់៕ NCDDS

ឯកឧត្ដម យិន ម៉ាលីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់