វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស​ស្តីពី​ តួនាទី ភារកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​ របស់​ស្មៀន​ឃុំ សង្កាត់ និង​របៀប​កត់​ត្រា​ការងារ​អត្រានុកូលដ្ឋាន​

បន្ទាយមានជ័យ ២៩ មេសា ២០១៥៖ ដើម្បីបណ្តុះបណ្តាលដល់មន្រ្តីស្មៀនពីកិច្ចដំណើរការកត់ត្រាបញ្ជីអត្រានុកូលដ្ឋាន រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្ដុះបណ្ដាលដល់ស្តីពី តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ស្មៀនឃុំ សង្កាត់ និងរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន…

បន្ទាយមានជ័យ ២៩ មេសា ២០១៥៖ ដើម្បីបណ្តុះបណ្តាលដល់មន្រ្តីស្មៀនពីកិច្ចដំណើរការកត់ត្រាបញ្ជីអត្រានុកូលដ្ឋាន រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំវគ្គបណ្ដុះបណ្ដាលដល់ស្តីពី តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ស្មៀនឃុំ សង្កាត់ និងរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន កាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៥ នៅសាលាខេត្តបន្ទាយមានជ័យ។

 

វគ្គបណ្តុះបណ្ដាលនេះ មានការអញ្ជើញជាអធិបតីដោយឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីរដ្ឋបាលខេត្តជាច្រើននាក់។

 

ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងវគ្គ   បណ្ដុះបណ្ដាលនោះថា ការងារ និងតួនាទីភារកិច្ចរបស់ស្មៀនមានដូចជា របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន។ ពិសេសប្រជាពលរដ្ឋ ត្រូវការចុះបញ្ជីអត្រានុកូលដ្ឋាន ព្រោះវាមាន សារសំខាន់សម្រាប់យកទៅប្រើប្រាស់បំពេញបែបបទសុំចូលធ្វើការងារ និងបែបបទទៅរស់នៅក្រៅប្រទេស។

 

ឯកឧត្ដមបានមានប្រសាសន៍បញ្ជាក់ផងដែរថា បែបបទ និងនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋានរួមមាន ១ )សំបុត្រកំណើត ២)សំបុត្ររៀបអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាពជាដើម។ ឯកឧត្ដមក៏បានផ្ដាំផ្ញើ ដល់អង្គសិក្ខាកាមទាំងអស់ដូចជា មេឃុំ ចៅសង្កាត់ និងស្មៀន ទាំងអស់អោយខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ស្តាប់ ក្រេបយកចំណេះដឹងនៃវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួនបន្ថែមទៀត សម្រាប់យកទៅអនុវត្តការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តបន្ទាយមានជ័យ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់