វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ការងារ​គណនេយ្យភាព​សង្គ​មដល់​ទីប្រឹក្សា​អភិវឌ្ឍ​សមត្ថភាព​ខេត្ត​

ភ្នំពេញ ១៩ កញ្ញា ២០១៩៖ ដើម្បីអោយការបណ្តុះបណ្តាលស្តីពីការអនុវត្តការងារគណនេយ្យភាព សង្គមដល់ថ្នាក់ស្រុកទទួលបានជោគជ័យ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការ ដ្ឋាន គ.ជ.អ.ប បើកសិក្ខាសាលាបណ្តុះបណ្តាល ដល់គ្រូបង្គោលគណនេយ្យភាពសង្គម ថ្នាក់ខេត្ត នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤។

ភ្នំពេញ ១៩ កញ្ញា ២០១៩៖ ដើម្បីអោយការបណ្តុះបណ្តាលស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ដល់ថ្នាក់ស្រុកទទួលបាន ជោគជ័យ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងផ្សព្វផ្សាយព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បើកសិក្ខាសាលាបណ្តុះបណ្តាលដល់គ្រូបង្គោលគណនេយ្យភាព សង្គមថ្នាក់ខេត្ត នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤។

សិក្ខាសាលាបណ្តុះបណ្តាលនេះមានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួង មហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន ព្រមទាំងមានការចូលរួមពីទីប្រឹក្សាអភិវឌ្ឍសមត្ថភាពខេត្តគោលដៅ និងអ្នកពាក់ ព័ន្ធផ្សេងៗសរុបចំនួន ២៩រូប (ស្រីចំនួន ៦រូប) ។

ឯកឧត្តម ជាម ប៉េអា មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្តស្តីពីការងារគណនេយ្យភាពសង្គម គឺត្រូវបានដាក់បញ្ជូលក្នុងផែនការសកម្មភាព ឆ្នាំ២០១៤ ដែលតម្រូវឲ្យអនុវត្តផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋយ៉ាងយូរនៅឆមាសទី៤ ឆ្នាំ២០១៤ ។ ដើម្បីឆ្លើយតបទៅនឹងសមិទ្ធិផល ដ៏ធំនេះ បន្ទាប់ពីបានផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឹត្រូវមានវគ្គបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ពីការប្រមូល និងវិភាគព័ត៌មានលើវិស័យ៣សំខាន់ៗដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងរដ្ឋបាលឃុំ សង្កាត់។

ឯកឧត្តមក៏បានបញ្ជាក់ទៅទីប្រឹក្សាអភិវឌ្ឍសមត្ថភាពខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ថា នេះមិនមែនជាវគ្គបណ្តុះបណ្តាលទេ ប៉ុន្តែជាពេលដែល ត្រូវពិភាក្សា រិះរកវិធីសាស្រ្តល្អៗដើម្បីធ្វើការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ស្រុកនាពេលខាងមុខពីការងារគណនេយ្យភាពសង្គម។

គួរបញ្ជាក់ផងដែរថា លេខាធិការដ្ឋានគ.ជ.អ.ប នឹងមានវគ្គបណ្តុះបណ្តាលស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដល់គ្រូបង្គោលថ្នាក់ស្រុកចំនួន ២២ស្រុក ក្នុងចំនួន ១២ខេត្ត ដែលមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលាខាងមុខ ដើម្បីអោយគ្រូបង្គោលថ្នាក់ស្រុកមានលទ្ធភាពគ្រប់គ្រាន់បណ្តុះបណ្តាលបន្តដល់ជនបង្គោលថ្នាក់ឃុំ សង្កាត់ ពីការប្រមូល និងវិភាគព័ត៌មានទាំងទងនឹងវិស័យអាទិភាព៣ ខាងលើដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់