វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​

ភ្នំពេញ ១១ មិថុនា ២០១៤៖ ការិយាល័យសម្របសម្រួលគម្រោង (POC) នៃគម្រោង អភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយអង្គការ មូលនិធិអាស៊ី កាលពីថ្ងៃទី ០៩-១៣ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយ ស្ដីពីក្របខ័ណ្ឌ គណនេយ្យភាពសង្គម នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច…

ភ្នំពេញ ១១ មិថុនា ២០១៤៖ ការិយាល័យសម្របសម្រួលគម្រោង (POC) នៃគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ក្រសួងមហាផ្ទៃ

ដោយមានកិច្ចសហការជាមួយអង្គការមូលនិធិអាស៊ី កាលពីថ្ងៃទី ០៩-១៣ ខែមិថុនា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពីក្របខ័ណ្ឌ

គណនេយ្យភាពសង្គមនៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ចនៃក្រសួងមហាផ្ទៃ។

 

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល និងមន្ត្រីមកពីឃុំគោលដៅចំនួនពីរដែលត្រូវអនុវត្ត

សាកល្បងឧបករណ៍គណនេយ្យភាពសង្គម គឺឃុំបន្លិចប្រសាទ ស្រុកពារក៍ ខេត្តព្រៃវែង និងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង សរុបចំនួន

ប្រមាណ៤០នាក់។

 

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់នូវចំណេះដឹងបន្ថែមដល់អ្នកពាក់ព័ន្ធទាំងអស់លើការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការងារ

គណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ មេរៀនបទពិសោធន៍ និងឧបករណ៍គណនេយ្យភាពនានាក៏

បានលើកមកពិភាក្សាចែករំលែកក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ។ 

មានមតិបើកវគ្គបណ្ដុះបណ្ដាលលោកប៊ុត ជិ ប្រធានគ្រប់គ្រងគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ក្រសួងមហាផ្ទៃ

បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះអង្គការមូលនិធិអាស៊ី ម្ចាស់ជំនួយនានា និងអង្គការសង្គម

ស៊ីវិលទាំងអស់ដែលតែងតែសហការគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

 

លោកប៊ុត ជិ បានលើកឡើងបន្ថែមទៀតពីដំណាក់កាលសំខាន់នានានៃការសហការអនុវត្តឧបករណ៍គណនេយ្យភាព

សង្គមក្នុងកាអនុវត្ត តាមរយៈការអនុវត្តគម្រោងអភិបាលកិច្ចល្អមូលដ្ឋានក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អ

ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយៈជោគជ័យនេះរាជរដ្ឋាភិបាលបានដាក់ការអនុវត្តក្របខ័ណ្ឌ

គណនេយ្យភាពសង្គមនេះ ជាផែនការយុទ្ធសាស្ត្រជាតិដែលជំរុញឱ្យអនុវត្តនៅទូទាំងប្រទេស។

 

លោកប៊ុត ជិ បានសំណូមពរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំពិភាក្សាដើម្បីស្វែងរកឧបករណ៍គណនេយ្យភាពដែលធ្លាប់អនុវត្តកន្លងមក ដើម្បីជ្រើសរើស

យកឧបករណ៍ទាំងឡាយណាដែលមានប្រសិទ្ធភាពសម្រាប់ដាក់ចូលក្នុងការអនុវត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

 

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ

ឡើងដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមកិច្ចសហការ និងពិគ្រោះយោបល់

ពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងអង្គការសង្គមស៊ីវិល និងបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាក្របខ័ណ្ឌគោលនយោបាយជាតិនៅខែកក្កដា ឆ្នាំ២០១៣។

 

ផែនការយុទ្ធសាស្ត្រនេះមានគោលបំណងផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍

របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន

តាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាន និងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងាររបស់រដ្ឋបាល

ថ្នាក់ក្រោមជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់