វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំគម្រោងរាជធានី-ខេត្ត

កណ្តាល ២៤ មិថុនា ២០១៥៖ ដើម្បីអោយរដ្ឋបាលខេត្តរៀបចំគម្រោងអភិវឌ្ឍន៏ ប្រកបដោយលក្ខណៈបច្ចេកទេសធានាបាននូវគុណភាព និង តម្លាភាព រដ្ឋបាលខេត្តកណ្តាលបានរៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិកខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥…

កណ្តាល ២៤ មិថុនា ២០១៥៖ ដើម្បីអោយរដ្ឋបាលខេត្តរៀបចំគម្រោងអភិវឌ្ឍន៏ ប្រកបដោយលក្ខណៈបច្ចេកទេសធានាបាននូវគុណភាព និង តម្លាភាព រដ្ឋបាលខេត្តកណ្តាលបានរៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិកខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥។

 

តាមការណែនាំលេខាធិការដ្ឋានគ.ជ.អ.ប តាមរយៈសៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី-ខេត្ត តម្រូវអោយរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់រៀបចំគម្រោងអភិវឌ្ឍន៍របស់ខ្លួនត្រូវមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

 

ឯកឧត្តម អភិបាលខេត្ត ម៉ៅ ភិរុណ ដែលបានដឹកនាំវគ្គបណ្តុះបណ្តាលនេះ បានផ្តល់អនុសាសន៏ដល់បណ្តាមន្ទីរ អង្គភាព ដែលពាក់ព័ន្ឋក្នុងការរៀបចំគម្រោងខេត្តត្រូវអនុវត្តតាមគម្រោង និង មេរៀន ចំនួន៧ ដែលគ្រូឧទ្ទេសនិងធ្វើការបកស្រាយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការលើកសំណើ សុំផ្តល់អនុលោមភាពពីក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៥តទៅ។

 

ឯឧត្តម ម៉ៅ ភិរុណ បានក្រើនរំលឹកដល់មន្ត្រីរៀបចំគម្រោងត្រូវគិតគូរអោយបានច្បាស់លាស់ ពីបញ្ហាហានីភ័យដែលកើតមានក្នុងពេលអនុវត្តគម្រោង ព្រោះស្ថានភាពស្រុក ក្រុង ទាំង១១ របស់ខេត្តកណ្តាលពុំដូចគ្នានោះទេ ដូច្នេះត្រូវពង្រឹងលើការសិក្សាស្រាវជ្រាវ ផលប៉ះពាល់បច្ចេកទេស និងតំលៃដោយមិនត្រូវកំណត់តាមស្តង់ដាទីផ្សារណាមួយនោះទេ។

 

សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំគម្រោងរាជធានី-ខេត្ត បានស្តាប់ការបកស្រាយ មេរៀនចំនួន៧ ក្នុងនោះមេរៀនទី១ គម្រោងរាជធានី-ខេត្ត មេរៀនទី៣ តួនាទី និង ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ឋមេរៀនទី៦ ការបំពេញព័ត៌មានគម្រោង មេរៀនទី៧គោលបំណងសម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង មេរៀនទី៨ កិច្ចប្រតិបត្តការ និងការថែទាំគម្រោង មេរៀនទី៩ គោលការណ៏ណែនាំស្តីពីការវិភាគផលប៉ះពាល់បរិស្ថាន និង មេរៀនទី១០ គោលការណ៏ស្តីពីការសិក្សាដីធ្លី និងមានការធ្វើលំហាត់ សំណួរ ចម្លើយ ជ្រើសរើសដែលត្រឹមត្រូវបំផុតក្នុងចំណោមចម្លើយនានាក្នុងមេរៀន។

 

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០១៦ ខេត្តកណ្តាលមានគម្រោងដែលត្រូវអភិវឌ្ឍន៏ចំនួន៤៦គម្រោង ក្នុងនោះវិស័យសេដ្ឋកិច្ចចំនួន ២៣ សង្គមកិច្ចចំនួន១ បរិស្ថានចំនួន២ និង រដ្ឋបាលសន្តិសុខសណ្តាប់ធ្នាប់ចំនួន២០។ ខេត្តកណ្តាលសង្ឃឹមថាគម្រោងទាំង៤៦នេះ និងក្លាយជាគម្រោងអាទិភាព សំរាប់អោយក្រសួងមហាផ្ទៃធ្វើការអនុលោមភាព តាមរយៈមន្ត្រីរៀបចំគម្រោងខេត្ត៕

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់