វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​រៀបចំ​ថវិកា​ឃុំ​ សង្កាត់​ឆ្នាំ​២០១៥​

កំពង់ឆ្នាំង ៣០ តុលា ២០១៤ ៖ វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំថវិកាឃុំ សង្កាត់ ឆ្នាំ២០១៤ របស់ខេត្តកំពង់ឆ្នាំងត្រូវបានរៀបចំឡើងកាលពី ព្រឹកថៃ្ងទី២៨ខែតុលាឆ្នាំ២០១៤ នៅសាលាខេត្ត កំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្ត…

កំពង់ឆ្នាំង ៣០ តុលា ២០១៤ ៖ វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំថវិកាឃុំ សង្កាត់ ឆ្នាំ២០១៤ របស់ខេត្តកំពង់ឆ្នាំងត្រូវបានរៀបចំឡើងកាលពី ព្រឹកថៃ្ងទី២៨ខែតុលាឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម អ៊ុន សំអុល អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ទីប្រឹក្សាខេត្ត មន្រ្តីហិរញ្ញវត្ថុសាលាខេត្ត មន្រ្តីមន្ទីរហិរញ្ញវត្ថុខេត្ត ទីប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីគណនេយ្យឃុំសង្កាត់ សរុបចំនួន ១៩២នាក់។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលក្នុងឱកាសនោះ ឯកឧត្តមអ៊ុនសំអុលអភិបាលរងខេត្តបានមានប្រសាសន៍ថា ៖អនុកម្មវិធីទី៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងសំខាន់អភិវឌ្ឍន៍សមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ស្តី ពីភាពត្រឹមត្រូវនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដែលកត្តាសំខាន់ គឺផ្តោតទៅលើការរៀបចំថវិកាឆ្នាំ២០១៥ ដែលជាកាតព្វកិច្ច ចំបងនិងអាទិភាពទីមួយដើម្បីបំពេញភារកិច្ចចំពោះមុខអាចអោយថ្នាក់ ឃុំ សង្កាត់អាចរៀបចំ ថវិកាឃុំ សង្កាត់ សម្រាប់ឆ្នាំ២០១៥អោយបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុន សំអុល ក៏បានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់អោយខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ពីមន្រ្តីជំនាញ ទាំងអស់ ព្រោះថាវគ្គបណ្តុះបណ្តាលរយៈពេលមួយថៃ្ងនេះមានសារសំខាន់ណាស់ដែលអាចផ្តល់ការយល់ដឹង មានសមត្ថភាពពេញលេញ ដើម្បីផ្លាស់ប្តូរពិភាក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមកដើម្បីឆ្ពោះទៅរកការអនុវត្តផ្ទាល់ ស្តីពីការរៀបចំផែនការឆ្នាំ២០១៥ ប្រកបដោយតម្លាភាពមានភាពទទួលខុសត្រូវ ស្របតាមផែនការសកម្មភាពដើម្បីអោយទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធិភាពខ្ពស់៕                       

ដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់