បើក​​វគ្គ​បំប៉ន​ដល់​មេភូមិ ប្រជា​សហគមន៍​ និង​ប្រជាពលរដ្ឋ​​​អំពី​ច្បាប់​ និង​គោល​នយោបាយ​ពាក់​​ព័ន្ធ​វិស័យ​ដីធ្លី

បន្ទាយមានជ័យ ២៣ មិថុនា ២០១៤៖ ការងារជាអាទិភាពក្នុងការជំរុញកែទម្រង់ដីធ្លីទៅបានវាមិនត្រឹមតែពាក់ព័ន្ធនិងសមត្ថកិច្ចជំនាញនោះទេ គឺវាមានការពាក់ព័ន្ធច្រើនទៅនិងក្រសួង ស្ថាប័នអាជ្ញាធរគ្រប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងប្រទេស ហើយការជោគជ័យឬបរាជ័យអាស្រ័យលើការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងការយល់អំពីច្បាប់…

បន្ទាយមានជ័យ ២៣ មិថុនា ២០១៤៖ ការងារជាអាទិភាពក្នុងការជំរុញកែទម្រង់ដីធ្លីទៅបានវាមិនត្រឹមតែពាក់ព័ន្ធនិងសមត្ថកិច្ចជំនាញនោះទេ

គឺវាមានការពាក់ព័ន្ធច្រើនទៅនិងក្រសួង ស្ថាប័នអាជ្ញាធរគ្រប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងប្រទេស ហើយការជោគជ័យឬបរាជ័យអាស្រ័យលើការចូលរួម

គាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងការយល់អំពីច្បាប់ និងគោលនយោបាយពាក់ព័ន្ធនិងវិស័យដីធ្លីរបស់មន្ត្រីអនុវត្តដីធ្លី និងប្រជាពលរដ្ឋ។ នេះជាការលើកឡើង

របស់លោក លី សារី ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យក្នុងពិធីបើកវគ្គបំប៉នដល់មេភូមិ ប្រធានសហគមន៍និងប្រជាពលរដ្ឋមកពីស្រុកអូជ្រៅ

និងក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤។

 

លោកអភិបាលរងស្រុកអូរជ្រៅបានណែនាំដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះអោយយកចិត្តទុកដាក់ស្វែងយល់នូវ

ខ្លឹមសារទាំងឡាយណាដែលគ្រូបង្គោលបានពន្យល់ដើម្បីយកទៅអនុវត្តន៍បន្ត ព្រោះថាវគ្គនេះមានសារៈសំខាន់សម្រាប់អនុវត្តជាក់ស្ដែងក្នុងការរស់នៅ

និងគ្រប់គ្រងដីធ្លី។

 

លោក លី សារី បានបញ្ជាក់បន្ថែមថា បញ្ហាដីធ្លី ជាបញ្ហាមួយដែលមានការពាក់ព័ន្ធនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្ររបស់

ប្រជាពលរដ្ឋ។ ហេតុនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនបានប្រាជ្ញាចិត្តឥតរាថយជំរុញការកែទម្រង់ដីធ្លីផ្ដោតលើ

ការពង្រឹងការគ្រប់គ្រងការរៀបចំ ការប្រើប្រាស់ ការបែងចែកដីធ្លីដើម្បីរួមចំណែកធ្វើអោយសម្រេចគោលដៅជាតិក្នុងការកាត់បន្ថយភាពក្រីក្រ

ការធានាសន្តិសុខស្បៀងការការពារបរិស្ថាននិងធនធានធម្មជាតិនិងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្នុងបរិការនៃសេដ្ឋកិច្ចទីផ្សារ។

 

ដូច្នេះការអប់រំផ្សព្វផ្សាយដែលក្រសួងរៀបចំដែនដីកំពុងជាប្រចាំនិងទូលំទូលាយនេះគឺជាការចាំបាច់មួយដើម្បីអោយមន្ត្រីអនុវត្តច្បាប់ក៏ដូចជា

ប្រជាពលរដ្ឋបានយល់ដឹងអំពីច្បាប់និងគោលនយោបាយរបស់រដ្ឋអោយមានលទ្ធភាពចូលរួមអនុវត្តច្បាប់និងគោលនយោបាយប្រកបដោយប្រសិទ្ធិភាព

រួមចំណែកក្នុងការជំរុញអនុវត្តការកែទម្រង់ដីធ្លីរបស់រដ្ឋាភិបាល។

 

ពេលគ្រប់មជ្ឈដ្ឋានបានយល់ដឹងពីច្បាប់និងគោលនយោបាយនោះបាតុភាពអសកម្មក្នុងសង្គមនិងថយចុះដូចជាបាតុភាពរំលោភលើកម្មសិទ្ធិឯកជន

និងសិទ្ធិស្របច្បាប់ផ្សេងទៀតលើដីធ្លីរបស់ពលរដ្ឋ បាតុភាពចូលកាន់កាប់និងទន្ទ្រានដីរបស់រដ្ឋ (ដីព្រៃ ដីចំណីផ្លូវ ដីឆ្នេរ ដីក្នុងការពារនានា…)ចាំបាច់

ត្រូវពង្រឹងការអនុវត្តច្បាប់គ្រប់ជ្រុងជ្រោយដោយអនុវត្តអោយបានព្រមគ្នាទាំងវិធានការរដ្ឋបាល វិធានការអប់រំ និងវិធានការច្បាប់។

 

សូមបញ្ជាក់ថាវគ្គបំប៉ននេះសិក្ខាកាមត្រូវសិក្សាលើមេរៀនចំនួន៦គឺ កម្មសិទ្ធិលើអចលនវត្ថុ ភោគៈនិងលទ្ធកម្ម សិទ្ធិតាមរយៈភោគៈ សម្បទានដី

ការគ្រប់គ្រងដីរដ្ឋ ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី និងការចុះបញ្ជីដី៕

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័នចេញផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់