វគ្គបណ្តុះបណ្តាលស្តីពីការររំលឹកឡើងវិញកិច្ចលទ្ធកម្មក្រុង ស្រុក

"

កំពង់ចាម ១៨ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរំលឹកឡើងវិញកិច្ចលទ្ធកម្មក្រុង ស្រុកនៅរដ្ឋបាលខេត្តកំពង់ចាម ដើម្បីធ្វើការណែនាំ និងការរំលឹកឡើងវិញពីគោលការណ៍ និងនីតិវិធីនៃកិច្ចលទ្ធកម្មក្រុង ស្រុក ដល់ប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង ស្រុក ប្រធានអង្គភាពលទ្ធកម្មក្រុងស្រុក មន្រ្តីគាំទ្របច្ចេកទេស…

កំពង់ចាម ១៨ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរំលឹកឡើងវិញកិច្ចលទ្ធកម្មក្រុង ស្រុកនៅរដ្ឋបាលខេត្តកំពង់ចាម ដើម្បីធ្វើការណែនាំ និងការរំលឹកឡើងវិញពីគោលការណ៍ និងនីតិវិធីនៃកិច្ចលទ្ធកម្មក្រុង ស្រុក ដល់ប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង ស្រុក ប្រធានអង្គភាពលទ្ធកម្មក្រុងស្រុក មន្រ្តីគាំទ្របច្ចេកទេសហេដ្ឋារចនាសម្ពន្ធ័ក្រុងស្រុក ទីប្រឹក្សាក្រុងស្រុក និងមន្រ្តីពាក់ពន្ធ័នានា ដោយមានចូលរួមសរុបចំនួន៦០នាក់ ស្រី ១០ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ ។ 

 

វគ្គនេះ បានគាំទ្រផ្នែកបច្ចេកទេសពីនាយកដ្ឋានលទ្ធកម្មសាធារណៈ និងនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។  ចំណុចសំខាន់ៗ មួយចំនួនដែលត្រូវបានយកមក ពិភាក្សាយ៉ាងផុលផុស មាន(១) ការទទួលយកអ្នកទទួលការ ឃុំសង្កាត់ដែលបានរៀបចំនិងអនុម័តដោយឯកឧត្តមអភិបាលខេត្ត មកចូលរួមដេញថ្លៃក្រុងស្រុក (២) ការប្រើប្រាស់ទម្រង់ដេញថ្លៃតាមគោលការណ៍កិច្ចលទ្ធកម្មប៉ុន្តែត្រូវដកស្រង់ឯកត្តា និងបរិមាណចេញពីតារាងតម្លៃប៉ាន់ស្មានដែលបាន សិក្សាដោយរដ្ឋបាលក្រុងស្រុកដោយមានការគាំទ្រពីមន្រ្តីគាំទ្របច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (៣) កិច្ចលទ្ធកម្មត្រូវអនុវត្ត តាមសេចក្តីណែនាំលេខ០០២ សហវ.អលសាចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៤ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (៤) ដំណើការ កិច្ចលទ្ធកម្មនិងត្រូវគ្រប់គ្រងផ្ទាល់ដោយគណៈកម្មាធិការលទ្ធកម្មក្រុងស្រុក ។ 

 

ការងារមួយចំនួនដែល រដ្ឋបាលក្រុងស្រុកត្រូវអនុវត្តបន្ត (i) រដ្ឋបាលក្រុងស្រុកត្រូវពិនិត្យនិងកែតម្រូវកម្មវិធីវិនិយោគក្នុងឆ្នាំ ២០១៥ ដើម្បីឲ្យប្រាកដថា៖ សកម្មភាព/គម្រោងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីវិនិយោគ (ii) ត្រូវ ពិនិត្យគម្រោងឡើងវិញដែលបានសិក្សារួចឲ្យស្របតាមគោលការណ៍ណែនាំ និង ល័ក្ខខ័ណ្ឌដែលបាន កំណត់ (iii) ជំរុញការរៀបចំនិងកែតម្រូវផែនការថវិកាក្រុងស្រុក (iv) ការអនុវត្តកិច្ចលទ្ធកម្មក្រុងស្រុកក្នុងឆ្នាំ២០១៥នេះ ។  

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់