វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីការប្រមូលទិន្នន័យសម្រាប់បន្តការតាមដាន និងវាយតម្លៃសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ២៩ ឧសភា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០១៤ បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីការប្រមូលទិន្នន័យ…

ភ្នំពេញ ២៩ ឧសភា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០១៤ បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពីការប្រមូលទិន្នន័យសម្រាប់បន្តការតាមដាន និងវាយតម្លៃសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះប្រព្រឹត្តទៅនៅសណ្ឋាគារ Naga World រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមពីគ្រួបង្គោលថ្នាក់ជាតិចំនួន៧២នាក់។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ រាជធានី ខេត្ត នឹងធ្វើការវាយតម្លៃសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ អំពីការអនុវត្តតួនាទី ភារកិច្ច និងការបំពេញការងារផ្សេងៗទៀតរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

នៅក្នុងឆ្នាំ២០១១ ដែលជាឆ្នាំដំបូងនៃការអនុវត្តផែនការរយៈពេលបីឆ្នាំ (ផអ៣ [២០១១-២០១៣]) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រុមការងាររាជធានី ខេត្ត ក្រោមការជួយគាំទ្រពីលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការវាយតម្លៃអំពីសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌប្រកបដោយជោគជ័យ។ ដោយសារផអ៣ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០១៤ ការវាយតម្លៃអំពីសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌនឹងត្រូវធ្វើឡើងក្នុងឆ្នាំ២០១៤ ដែលឆ្នាំចុងក្រោយនៃការអនុវត្តផអ៣ដំណាក់កាលទី១។

ថ្លែងក្នុងពីធីបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ជាម ប៉េអា

មានប្រសាន៍ថា ការវាយតម្លៃសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ

លើកនេះអាចផ្តល់លទ្ធភាពឲ្យយើងធ្វើការប្រៀបធៀបអំពី

ការប្រែប្រួលសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌនៅក្នុងអំឡុង

ពេលនៃការអនុវត្តផអ៣ ដំណាក់កាលទី១ (២០១១-២០១៤)

និងបន្តរៀបចំយុទ្ធសាស្ត្រពង្រឹងសមត្ថភាពជាថ្មីទៀតសម្រាប់

អនុវត្តផអ៣ដំណាក់កាលទី២ ដែលបាននិងកំពុងរៀបចំ

ជាឯកសារព្រាងដោយក្រុមកុងស៊ុលតង់មួយក្រុម។ «ហេតុនេះ

ខ្ញុំយល់ថាវគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ដែលជួយឲ្យយើងប្រមូលបានទិន្នន័យសំខាន់ៗ សម្រាប់ការរៀបចំយុទ្ធសាស្រ្តពង្រឹងសមត្ថភាពរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រកបដោយប្រសិទ្ធភាព និងស្របតាមតម្រូវការជាក់ស្តែង។

វគ្គបណ្តាលនេះបានផ្តោតលើប្រធានបទចំនួន៤ រួមមាន៖ (១). ខ្លឹមសារ និងភាពចាំបាច់នៃការវាយតម្លៃសមត្ថភាពក្រុង ស្រុក ខណ្ឌ (២). ការរៀបចំក្រុមរាជធានី ខេត្ត ដើម្បីចុះធ្វើការវាយតម្លៃនៅតាមក្រុង ស្រុក ខណ្ឌ (៣). របៀបធ្វើការវាយតម្លៃដោយប្រើបញ្ជីសំណួរ ខ្លឹមសារនៃសំណួរនីមួយៗ (៤) ការបញ្ចូលទិន្នន័យដែលប្រមូលបានទៅក្នុងប្រព័ន្ធកុំព្យូទ័រ។

ឯកឧត្តម ជាម ប៉េអា បានផ្តល់ជាអនុសាន៍ដល់រាជធានី ខេត្ត ធ្វើការពិចារណាមើលថាតើត្រូវកំណត់ប្រធានបទបណ្តុះបណ្តាលជាក់លាក់ទៅតាមថវិកាដែលលេខាធិការដ្ឋាន គ.ជ.អ.ប បានវិភាជន៍ប្រចាំឆ្នាំជូនយ៉ាងដូចម្តេច? ដូចជាត្រូវផ្តោតលើសមត្ថភាពអ្វីខ្លះដែលក្រុង ស្រុក ខណ្ឌនៅទន់ខ្សោយ ដោយផ្អែកលើលទ្ធផលនៃការអង្កេតសមត្ថភាពក្រុង ស្រុក ខណ្ឌ ដែលនឹងត្រូវធ្វើឡើងក្នុងឆ្នាំ២០១៤ នេះ។

ឯកឧត្តម ជាម ប៉េអា បានស្នើសុំឲ្យរាជធានី ខេត្ត ផ្តោតជាសំខាន់ទៅលើសមត្ថភាពក្រុង ស្រុក ខណ្ឌណាដែលមានពិន្ទុទាបជាងគេមុន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់