សិក្ខាសាលា​ផ្សព្វផ្សាយ និងកសាងសមត្ថភាព ស្តីពី​ការ​បញ្ជ្រាបការបន្ស៊ាំទៅនឹងការប្រែប្រួល​អាកាស ធាតុទៅក្នុងដំណើរការកសាងផែនការថ្នាក់ក្រោមជាតិ

"

ព្រះសីហនុ ១៦ កក្កដា ២០១៥៖ ដើម្បីអោយខេត្តគោលដៅរបស់គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាល២ (LGCCII) មានចំណេះដឹង ជំនាញ និងមសមត្ថភាពពេញលេញក្នុងពីការដាក់បញ្ចូលបញ្ហាការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីរបស់ក្រុង ស្រុក និងឃុំ សង្កាត់ និងអាចបណ្ដុះបណ្ដាលបន្តបាន ក្រុមការងារ LGCCII របស់លេខាធិការដ្ឋាន គ.ជ.អ.ប …

ព្រះសីហនុ ១៦ កក្កដា ២០១៥៖ ដើម្បីអោយខេត្តគោលដៅរបស់គម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាល២ (LGCCII) មានចំណេះដឹង ជំនាញ និងមសមត្ថភាពពេញលេញក្នុងពីការដាក់បញ្ចូលបញ្ហាការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីរបស់ក្រុង ស្រុក និងឃុំ សង្កាត់ និងអាចបណ្ដុះបណ្ដាលបន្តបាន ក្រុមការងារ LGCCII របស់លេខាធិការដ្ឋាន គ.ជ.អ.ប ដោយសហការជាមួយអង្គការ UNCDF នៅកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងកសាងសមត្ថភាព ស្តីពីបញ្ជ្រាបការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការកសាងផែនការថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ។

 

ថ្លែងបើកក្នុងវគ្គបណ្ដុះបណ្ដាល លោក មូល ធន នាយកទីចាត់ការផែនការវិនិយោគ ខេត្តបាត់ដំបង បានលើកឡើងថា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាព និងអនុវត្តសកម្មភាពនានាសម្រាប់បន្សុំានឹងការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគម្រោង LGCC II ដែលមានការគាំទ្រដោយអង្គការ UNCDF ប្រចាំកម្ពុជា។

 

លោកក៏បានបន្ថែមថា គម្រោង LGCC II ពិតជាមានសារសំខាន់ក្នុងការជួយគាំទ្របច្ចេកទេស ធនធាន និងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងដំណើរការកសាងផែនការ និងថវិកាសម្រាប់វិនិយោគសមស្របលើសកម្មភាពបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុនៅសហគមន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋ។

 

ជាមួយគ្នានោះដែរ លោក សរ កុសល តំណាងអង្គការ UNCDF ប្រចាំកម្ពុជា ក៏បានលើកឡើងពីភាពជោគជ័យ និងសមិទ្ធផលសំខាន់នានាដែលគម្រោង LGCC II សម្រេចបានកន្លងមកដោយបានរួមចំណែកគាំទ្របច្ចេកទេស ធនធាន និងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបញ្ជ្រាបយន្តការបន្សុំាការប្រែប្រួលអាកាសធាតុក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ។

 

លោកបានវាយតម្លៃខ្ពស់លើលទ្ធផលរបស់គម្រោងថា មេរៀន និងបទពិសោធន៍ដែលទទួលបានអាចទុកជាគំរូល្អ ឬជាគំរូស្តង់ដារក្នុងការអនុវត្តសម្របសម្រួលពង្រីកការអនុវត្តក្នុងឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ ដទៃក្នុងប្រទេសក៏ដូចជាក្រៅប្រទេសផងដែរ។ 

 

ដោយយោងលើកត្តាជោគជ័យ នៃការអនុវត្តគម្រោង LGCC II និងដើម្បីធានាដល់និរន្តរភាពក្នុងការអនុវត្តសកម្មភាពបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការរួមគ្នាជាមួយគម្រោងនានាដែលគំាទ្រដល់រដ្ឋបាលថ្នាក់ក្រោម ជាតិរួមមាន UNCDF UNDP UNDP/SGP ADB SIDA និងអង្គការមូលដ្ឋាននានា កំពុងរៀបចំចងក្រង និងបង្កើតសៀវភៅណែនាំបច្ចេកទេស ស្តីពីការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ប្រើប្រាស់នាពេលអនាគត។

 

គួររំលឹកដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមកិច្ចសហការគាំទ្រពីអង្គការ UNCDF បានកំពុងអនុវត្តគម្រោងសាកល្បងបញ្ជ្រាបការបន្សាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន តាមរយៈគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC II) នៅខេត្តគោលដៅចំនួនពីរ គឺខេត្តតាកែវ និងខេត្តបាត់ដំបង ក្នុងស្រុកចំនួន ០៨ រួមមាន ក្រុងដូនកែវ ស្រុកបាទី ស្រុកបូរីជលសារនៃខេត្តតាកែវ និង  ស្រុកបវេល ស្រុករុក្ខគីរី ស្រុកមោងឬស្សី ស្រុកថ្មគោល ស្រុកសំពៅលូននៃខេត្តបាត់ដំបង៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់