ឧបនាយករដ្ឋមន្ត្រី ​ស ​ខេង ធ្វើ​ពិធី​សូត្រ​និមន្ត​បង្សុកូល​ និង​រាប់បាត្រ​ព្រះសង្ឃ​ ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី

ភ្នំពេញ ១១ មេសា ២០១៤៖  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ដែលនឹងឈានចូលមកដល់នៅវេលាម៉ោង៨និង០៧ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ស ខេង ព្រមទាំងមន្ត្រីនគរបាលជាតិជាន់ខ្ពស់ អគ្គស្នងការ អគ្គស្នងការរង…

ភ្នំពេញ ១១ មេសា ២០១៤៖  ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ដែលនឹងឈានចូលមកដល់នៅ

វេលាម៉ោង៨និង០៧ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ខាងមុខនេះលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី

ញ៉ែម សាខន ស ខេង ព្រមទាំងមន្ត្រីនគរបាលជាតិជាន់ខ្ពស់ អគ្គស្នងការ អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាននិងមន្ត្រីរាជការ

ចំណុះឲ្យក្រសួងមហាផ្ទៃទាំងអស់បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រប្រគេនព្រះសង្ឃ១០១អង្គ ហើយពិធីនេះបានប្រព្រឹត្តធ្វើឡើង

នៅទីស្តីការក្រសួងកាលពីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤។

 

ជារៀងរាល់ឆ្នាំក្រសួងមហាផ្ទៃតែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និង

ទំនៀមទម្លាប់ខ្មែរបុរាណនៅមុនពេលពិធីបុណ្យចូលឆ្នាំមកដល់ ដើម្បីឧទ្ទិសមគ្គផល និងកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន

មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងវីរយុទ្ធជនយុទ្ធនារីអ្នកស្នេហាជាតិទាំងអស់ដែលបានធ្វើ មរណកាលទៅកាន់លោកខាងមុខ

ក្នុងបុព្វហេតុជាតិទឹកដីមាតុភូមិសូមឲ្យ ទទួលបាននូវសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

បន្ទាប់ ពីពិធីសូត្រមន្តចម្រើនព្រះបរិត្តលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងលោកស្រី ញ៉ែម សាខន ស ខេង ព្រមទាំងមន្ត្រី

ក្រោមឱវាទក្រសួងទាំងអស់បានអញ្ជើញរាប់បាត្រប្រគេន ទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ១០១អង្គតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

 

ក្នុងនោះក៏មានការសម្តែងរបាំត្រុដិផងដែរ ជូនដល់ថ្នាក់ដឹកក្រសួងទស្សនាដែលជារបាំប្រពៃណីចូលឆ្នាំខ្មែរ ហើយរបាំត្រុដិនេះគឺជារបាំមួយដែលមាន

វ័យចំណាស់ជារបាំវប្បធម៌ខ្មែរ ដែលបានរក្សាតាំងពីបុរាណកាល ហើយគេតែងតែឃើញរបាំត្រុដិនេះគេយកមកសម្តែងនៅក្នុងពិធីបុណ្យធំៗ

របស់ខ្មែរយើងដើម្បីបណ្តេញឧបទ្រពចង្រៃដែលកើតមាននៅឆ្នាំចាស់ឲ្យ ចៀសចាកចេញឆ្ងាយ ព្រមទាំងទទួលបានមកវិញនូវសិរីសួស្ដីជ័យមង្គល

និងវិបុលសុខគ្រប់ប្រការសម្រាប់ឆ្នាំថ្មី៕

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់