លោក ថោង ខុន ជំរុញឱ្យវិស័យឯកជនពាក់ព័ន្ធ ខិតខំផ្សព្វផ្សាយ និងកែច្នៃផលិតផលទេសចរណ៍កម្ពុជា (Fresh News)

ភ្នំពេញ ៤ កញ្ញា ២០១៥៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញឱ្យវិស័យឯកជនពាក់ព័ន្ធនានា ខិតខំផ្សព្វផ្សាយជំរុញ និងកែច្នៃផលិតផលទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិឱ្យកាន់តែច្រើនថែមទៀត។ ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស…

ភ្នំពេញ ៤ កញ្ញា ២០១៥៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញឱ្យវិស័យឯកជនពាក់ព័ន្ធនានា ខិតខំផ្សព្វផ្សាយជំរុញ និងកែច្នៃផលិតផលទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិឱ្យកាន់តែច្រើនថែមទៀត។ ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស រវាងក្រសួងទេសចរណ៍ ជាមួយ ក្រុមការងារវិស័យឯកជនផ្នែកទេសចរណ៍ កាលពីរសៀលថ្ងៃទី៣ខែកញ្ញាម្សិលមិញនេះ ។

លោក ទិត្យ ចន្ថា រដ្ឋលេខធិការក្រសួងទេសចរណ៍ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីបានជំរុញឱ្យភាគីពាក់ព័ន្ធ ខិតខំធ្វើយ៉ាងណា ជំរុញទាក់ទាញ ភ្ញៀវទេសចរ ឱ្យបានល្អប្រសើរថែមទៀត តាមរយៈការកែច្នៃផលិតផលទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ហើយអាជ្ញាធរនៅតាមតំបន់គោលដៅទេសចរណ៍ បានត្រៀមលក្ខណៈជាស្រេច ក្នុងការចូលរួមសហការ ជាមួយវិស័យឯកជន ទាំងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជារួមគ្នាក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការ និងការប្រកួតប្រជែងទីផ្សារទេសចរណ៍ក្នុងតំបន់ និងពិភពលោក ដោយសំអាងទៅលើសក្កដានុពលទេសចរណ៍ ដែលកម្ពុជាមានទាំងទេសចរណ៍វប្បធម៌ ធម្មជាតិ កែច្នៃនិងទេសចរណ៍ប្រវត្តិសាស្រ្ត។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាដោយផ្តោតជាសំខាន់ លើចំណុចមួយចំនួនមានដូចជា សិក្សាទីផ្សារនិង ផ្សព្វផ្សាយទេសចរណ៍ ដោយខិតខំរកវិធីជំរុញការទាក់ទាញទេសចរណ៍មកកម្ពុជា ក្នុងនោះមានការនិយាយអំពីយន្តការផ្សេងៗ ដែលទាក់ទងទៅនឹងការផ្សព្វផ្សាយពី ផលិតផលទេសចរណ៍ គោលដៅទេសចរណ៍ និងសំខាន់ជាងនេះ គឺសុខសន្តិភាព ស្ថេរភាព របស់កម្ពុជា ដើម្បីជាការទាក់ទាញទេសចរណ៍មកកម្ពុជា ឱ្យបានកាន់តែច្រើនឡើងថែមទៀត។

លោករដ្ឋលេខាធិការបន្តថា កិច្ចប្រជុំនោះក៏បានលើកមកពិភាក្សាអំពី ការបង្កើតក្រុមប្រឹក្សាភិបាលសិក្សាផ្សព្វផ្សាយទេសចរណ៍ ដោយបានឯកភាពគ្នារវាងរដ្ឋ និងឯកជនរួមគ្នា អភិវឌ្ឍន៍ផលិតផលទេសចរណ៍ ការប្រយុទ្ធប្រឆាំងការប្រកួតប្រជែង មិនស្មើភាពគ្នាក្នុងអាជីវកម្មទេសចរណ៍ ការគ្រប់គ្រងការរំខាន ដោយសម្លេងពីមណ្ឌលកំសាន្តមនុស្សពេញវ័យ ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពទេសចរណ៍ តាមគោលដៅសំខាន់( Healthy Tourism) ការគ្រប់គ្រងប្រព័ន្ធអគ្គីភ័យ និងប្រព័ន្ធច្រកសុវត្តិភាព តាមអាជីវកម្មទេសចរណ៍ ក៏ដូចជាកម្វិធីសម្អាតកម្ពុជា (Clean Up Cambodia) និងសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតខេខាធិការរដ្ឋានក្រុមការងារផ្នែកទេសចរណ៍ ដែលភាគីទាំងពីរដ្ឋនិងឯកជន ត្រូវតែរួមគ្នាធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព ដើម្បីស្រូបយកទេសចរណ៍ជាតិ និងអន្តរជាតិមកកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងជារៀងរាល់ ៣ខែម្តង រវាងស្ថាប័ន្ធរដ្ឋ និង វិស័យឯកជន ក្នុងកម្រិតក្រុមការងារខាងវិស័យទេសចរណ៍ ប៉ុន្តែបើមានកិច្ចការចាំបាច់ត្រូវកោះប្រជុំបន្ទាន់ ដើម្បីដោះស្រាយជម្រុញ និងអនុវត្តកិច្ចការទេសចរណ៍ ធ្វើឱ្យវិស័យនេះកាន់តែមានការរីកចំរើន និងប្រកបដោយសុខសន្តិភាព និងនិរន្តរភាព៕

 

ដកស្រង់ពី Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់