ក្រុម​ការងារ​គណនេយ្យ​ភាព​ខេត្ត​កំពង់ឆ្នាំង ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​លើ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ

កំពង់ឆ្នាំង ២០ មីនា ២០១៥៖ ក្រុមការងារគណនេយ្យភាពខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំលើកទី១ប្រចាំឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន សំអុល អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារគណនេយ្យភាពខេត្ត និងមានការចូលរួម…

កំពង់ឆ្នាំង ២០ មីនា ២០១៥៖ ក្រុមការងារគណនេយ្យភាពខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំលើកទី១ប្រចាំឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន សំអុល អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារគណនេយ្យភាពខេត្ត និងមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយកទីចាត់ការសាលាខេត្ត លោកទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិប្រចាំខេត្ត តំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាងវិស័យឯកជន និងតំណាងក្រុមប្រឹក្សាឃុំសង្កាត់។

 

កិច្ចប្រជុំបានពិនិត្យលើរបាយការណ៍បំភ្លឺរបស់មន្ទីរអង្គភាពពាក់ព័ន្ធ និងរបាយការណ៍របស់ក្រុមស៊ើបអង្កេត វាយតម្លៃ និងចាត់អាទិភាពពាក្យបណ្ដឹងដែលទទួលបានពីប្រជាពលរដ្ឋ ពិនិត្យអង្គច្បាប់បឋម និងសម្រេចបញ្ជូនពាក្យបណ្ដឹងទៅមន្ទីរជំនាញពាក់ព័ន្ធ និងបានរៀបចំផែនការសកម្មភាពអនុវត្តបន្ត។

 

ពាក្យបណ្ដឹងដែលទទួលបានសរុបចំនួន៣ គឺបានមកពីប្រអប់សំបុត្រក្នុងសាលាខេត្ត ស្រុកកំពង់លែង និងស្រុកជលគិរី។ ពាក្យបណ្ដឹងទាំង៣ ត្រូវបានក្រុមការងារគណនេយ្យភាពខេត្តពិនិត្យ ពិភាក្សា និងសម្រេចបញ្ជូនទៅមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធដើម្បីពិនិត្យស្រាវជ្រាវ និងរាយការណ៍ត្រឡប់ ក្នុងនោះពាក្យបណ្ដឹងចំនួន១ត្រូវបានចាត់ឲ្យមន្ទីរអធិការកិច្ចចុះស៊ើបអង្កេត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកំពង់ឆ្នាំង៖ http://administration.kch.ncdd.gov.kh/?p=2496

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់