ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ប្រជុំ​សាមញ្ញ​លើក​ទី​២២ លើក​ឡើង​នូវ​របៀបវារៈ​៧​មក​ពិភាក្សា និង អនុម័ត

ភ្នំពេញ ២៩ មីនា ២០១៦៖ នៅសាលាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ លើកទី២២ អាណត្តិទី២ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ រួមជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាចូលរួមដោយលើកឡើងពីរបៀបវារៈចំនួន៧ មកពិភាក្សា និងអនុម័តផងដែរ។

ភ្នំពេញ ២៩ មីនា ២០១៦៖ នៅសាលាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ លើកទី២២ អាណត្តិទី២ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ រួមជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាចូលរួមដោយលើកឡើងពីរបៀបវារៈចំនួន៧ មកពិភាក្សា និងអនុម័តផងដែរ។

 

ក្នុងកិច្ចប្រជុំនោះ លោក ហួត ហ៊ុយ នាយករដ្ឋបាលខណ្ឌច្បារអំពៅ បានអានរបាយការណ៍រីកចំរើនរបស់រដ្ឋបាលខណ្ឌ និងទិសដៅអនុវត្តបន្តនូវកិច្ចការរដ្ឋបាលរបស់ខណ្ឌច្បារអំពៅ ជូនដល់អង្គពិធីទាំងមូលបានជ្រាប។

 

បន្ទាប់ពីស្ដាប់របាយការណ៍ដែលមន្ត្រីទទួលបន្ទុកអនុវត្តបាន និង បញ្ហាប្រឈមដែលនៅសេសសល់រួចមក លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានថ្លៃងនៅក្នុងកិច្ចប្រជុំថា បញ្ហាប្រឈមដែលនៅសេសសល់គណៈអភិបាល នឹងរួមគ្នាធ្វើ រួមគ្នាដោះស្រាយ អោយអស់លទ្ធភាពជាពិសេសការងារសណ្ដាប់ធ្នាប់ ការងារពង្រឹងសន្តិសុខ និងបញ្ហាការកកស្ទះចរាចរផ្លូវ៣៦៩ ផ្លូវជាតិលេខ១ បញ្ហាសំរាម ពិសេសប្រព័ន្ធលូ ដែលតាមបុរីនីមួយៗ ពុំមានប្រព័ន្ធលូត្រឹមត្រូវនោះទេ។

 

លោកបានបន្តថា កន្លងមកគណៈ អភិបាលបានអោយមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាពការងារ ធ្វើជាប្រចាំក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែមានប្រជាពលរដ្ឋភាគច្រើន ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ បានស្តាប់តាមការណែនាំរបស់សាលាខណ្ឌ នៅសល់តិចតួចប៉ុណ្ណោះ ដែលមិនព្រមអនុវត្តតាមការណែនាំ ដែលទង្វើនេះ បានធ្វើអោយមហាជនរិះគន់មកលើអាជ្ញាធរ។ទោះជាយ៉ាងណាក៍ដោយ គណៈអភិបាលនឹងខិតខំដោះស្រាយបញ្ហាប្រឈមទាំងនោះអោយខាងតែបាន។

 

ជាមួយគ្នានេះដែរ លោក អ៊ាង ស៊ីផាន ក៏បានស្នើដល់លោកអធិការ រឹតបន្តឹងការងាររបស់ខ្លួន ក្នុងការរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជន អោយតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងស្នើអោយលុបបំបាត់បនល្បែងស៊ីសងគ្រប់ប្រភេទ អំពើចោរកម្ម កាប់ប្លន់ តាមផ្លូវជាតិលេខ១ជាដើម។

 

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបានលើកយករបៀបវារៈ:សំខាន់ៗចំនួន៧ មកពិភាក្សាអនុម័ត រួមមាន៖ ទី១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២ ទី២- ពិនិត្យនិងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ ទី៣- ពិនិត្យនិងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការប៉ាន់ប្រមាណតម្រូវការអភិវឌ្ឍន៍ស្ថាប័នខណ្ឌច្បារអំពៅ ទី៤-ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ១០១៦-២០១៨ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ទី៥-ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ស្តីពី ការបិទបញ្ជីថវិកាឆ្នាំ២០១៥ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ទី៦-ពិនិត្យនិងអនុម័ត លើសេចក្ដីព្រាងបែងចែក ប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌច្បារអំពៅ ប្រចាំខែមីនា ឆ្នាំ២០១៦ និង ទី៧-បញ្ហាផ្សេងៗ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់