ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១១

ព្រះសីហនុ ២៥ មីនា ២០១៦៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំអាណត្តិទី២ លើកទី១១ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

ព្រះសីហនុ ២៥ មីនា ២០១៦៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំអាណត្តិទី២ លើកទី១១ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល មន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។

 

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តនេះ មានរបៀបវារៈសំខាន់ៗរួមមាន៖ ១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី២ ២. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០១៦-២០១៨) របស់រដ្ឋបាលខេត្តព្រះសីហនុ ៣. ពិនិត្យ និងអនុម័តលើសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពក្នុងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ និង ៤. បញ្ហាផ្សេងៗ។

 

ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់មន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្តព្រះសីហនុដែលបានសហការ សាមគ្គីគ្នាបានយ៉ាងល្អ ក្នុងការបំពេញភារកិច្ចក្នុងការចូលរួមថែរក្សាការពារបរិស្ថានអនាម័យក្នុងក្រុងព្រះសីហនុកាន់តែមានសភាពល្អប្រសើរនិងប្រកបដោយសោភ័ណភាពបន្ថែមទៀត។ ពិសេសការចូលរូមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុកន្លងមកនេះ ។ ការសហការសាមគ្គីរវាងកងកម្លាំងប្រដាប់អាវុធ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទប់ស្កាត់បាននូវរាល់បទល្មើស នានានៅក្នុងភូមិសាស្ត្របានល្អប្រសើរ។

 

ឯកឧត្ដម ជាម ហ៊ីម បានសំណូមពរដល់អង្គភាពចំណុះ កងកម្លាំងប្រដាប់អាវុធ មន្ទីរពាក់ព័ន្ធនានា ត្រូវសហការគ្នាឱ្យបានល្អបន្ថែមទៀត ក្នុងការចូលរួមដឹកនាំខេត្តព្រះសីហនុ ឱ្យមានការអភិវឌ្ឍរីកចម្រើន ព្រោះខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងកំណត់ជាប៉ូលសេដ្ឋកិច្ចក្នុងការទាក់ទាញភ្ញៀវទេសចរណ៍បន្ទាប់ពីខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ជាពិសេសត្រៀមលក្ខណៈដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរខាងមុខ។ ម្យ៉ាងទៀតនូវដើមឆ្នាំ២០០៦នេះ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរបរទេសចូលតាមច្រកកំពង់ផែសមុទ្រមានការកើនឡើងជាងបណ្តាឆ្នាំកន្លងមក។

 

ឯកឧត្ដមបន្តទៀតថា ការកើនឡើងនូវភ្ញៀវទេសចរចូលតាមច្រកកំពង់ផែសមុទ្របញ្ជាក់ឱ្យឃើញនូវការរីកចម្រើនរបស់ ខេត្តព្រះសីហនុ ជាពិសេសបញ្ហាសន្តិសុខ សុវត្ថិភាពជាកត្តាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរ។ ដូច្នេះគ្រប់មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវ រួមសហការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីធ្វើយ៉ាងណាការពារសន្តិសុខ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តខេត្តព្រះសីហនុកាន់តែច្រើន ដើម្បីបង្កើនជីវភាពគ្រួសារប្រជាពលរដ្ឋ ព្រោះវិស័យទេសចរណ៍ស្រូបយកកម្លាំងពលកម្មឱ្យបម្រើការងារក្នុងវិស័យទេសចរណ៍ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់