គណៈប្រតិភូ​គណៈកម្មការ​ទី​​១០​ នៃ​ព្រឹទ្ធសភា​ ចុះ​ស្វែងយល់​ការ​អនុវត្ត​គោលនយោបាយ ​វិមជ្ឈការ​ និង​វិស​ហ​មជ្ឈការ​នៅ​ថ្នាក់​ក្រោម​ក្រោម​ជាតិ​ និង​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ខេត្ត​កណ្ដាល

កណ្ដាល ១៣ វិច្ឆិកា ២០១៤៖ ប្រតិភូគណៈកម្មការទី១០ នៃព្រឹទ្ធសភាដឹកនាំដោយឯកឧត្ដម ម៉ម ប៊ុននាង ប្រធានស្ដីទីគណៈកម្មការអង្កេតបោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញសិក្សាស្វែងយល់បន្ថែមឲ្យបានស៊ីជម្រៅលើបញ្ហាការអនុវត្តគោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដោយផ្តោត…

កណ្ដាល ១៣ វិច្ឆិកា ២០១៤៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខេត្តកណ្តាល ប្រតិភូគណៈកម្មការទី១០ នៃព្រឹទ្ធសភា

ដឹកនាំដោយឯកឧត្ដម ម៉ម ប៊ុននាង ប្រធានស្ដីទីគណៈកម្មការអង្កេតបោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញ

សិក្សាស្វែងយល់បន្ថែមឲ្យបានស៊ីជម្រៅលើបញ្ហាការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដោយផ្តោតទៅលើការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលខេត្ត ក្រុង ស្រុក សង្កាត់

និងការអនុវត្តគម្រោងអភិវឌ្ឍន៍ថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ របស់ខេត្ត។

 

ក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាសង្កាត់បានលើកឡើងពីភាពងាយស្រួល ការលំបាក និងសំណូមពរលើបញ្ហាអនុវត្តផែនការអភិវឌ្ឍន៍ឃុំ សង្កាត់

ការងាររដ្ឋបាល ការអនុវត្តមកបញ្ហាផ្ទៃក្នុងនៃក្រុមប្រឹក្សាគ្រប់ថ្នាក់ព្រមទាំងការបែងចែកតួនាទីភារកិច្ចរបស់ចៅសង្កាត់។

 

ឯកឧត្តម នូ សាខន អភិបាលរងខេត្តកណ្តាល បានជម្រាបជូនពីលទ្ធផលការងារអនុវត្តកន្លងមករបស់រដ្ឋបាលខេត្ត ដោយនៅឆ្នាំ២០១២ ខេត្តបានធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់វិសោធនកម្ម ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅតាមបណ្តាក្រុង ស្រុក ទាំង ១១ ដល់ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក មន្រ្តីរដ្ឋបាលក្រុង ស្រុក កងកំលាំងទាំងបី ថ្នាក់ដឹកនាំការិយាល័យជុំវិញក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ វត្តមានចូលរួម ១៧០៩ នាក់។

 

ឯកឧត្តម នូ សាខនមានប្រសាសន៍បន្ថែមទៀតថា ចំពោះការងារប្រកាសទ្រព្យសម្បតិ្ត និងបំណុល មន្រ្តីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បតិ្ត និងបំណុល ឆ្នាំ ២០១៣ សរុបចំនួន ៧៧៥រូប និងឆ្នាំ ២០១៤ មានសរុបចំនួន ១៩២ រូប ។ ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបានធ្វើការផ្សព្វផ្សាយអំពីនីតិវិធីនៃការផ្តល់សេវាអោយដល់បណ្តាមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្ត ជាមួយគ្នានោះដែរ បណ្តាក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើការបិទផ្សាយនូវតារាងឧបសម្ព័ន្ធ អំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាពសេវា ដើម្បីប្រជាពលរដ្ឋទូទៅមើលឃើញ និងមករកសេវា។

 

ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទីគណៈកម្មការអង្កេតបោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាមានប្រសាសន៍ថា គណៈកម្មការនានានៃព្រឹទ្ធសភាជាសេនាធិការផ្ទាល់របស់ព្រឹទ្ធសភាដែលបំពេញមុខងារសំខាន់ៗ ៣ គឺ មុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារផ្តល់ព័ត៌មាន ។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភាមានតួនាទីជាតំណាងឲ្យផលប្រយោជន៍ឃុំ សង្កាត់ ដែលផ្តោតលើការងារវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ និងធ្វើផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍របស់អង្គការមិនមែនរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ។

 

ឯកឧត្តម ម៉ម ប៊ុននាង មានប្រសាសន៍បន្តទៀតថា ដោយឡែក គណៈកម្មការអង្កេតបោសសំអាត និងប្រឆាំងអំពើពុករលួយមានភារកិច្ចពិនិត្យ និងស្វែងយល់ពីការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយសម្រាប់ឆ្លុះបញ្ចាំងរាល់សកម្មភាពការងារដែលកំពុងអនុវត្តពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=491&menu=23

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់