រាជធានី​ភ្នំពេញ មាន​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ការិយាល័យ​ប្រជាពលរដ្ឋ​ និង​មជ្ឈមណ្ឌល​ព័ត៌មាន បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខណ្ឌ

ភ្នំពេញ ១១ មេសា ២០១៤៖ ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និងមជ្ឈមណ្ឌលព័ត៌មាន ក្នុងនោះមានខណ្ឌចំនួន០៨ ក្នុងរាជធានីភ្នំពេញ និងក្រុងរបស់ ខេត្តចំនួន០៤ គឺ ក្រុងកំពង់ចាម ក្រុងព្រៃវែង ក្រុងស្វាយរៀង និងក្រុងសិរីសោភ័ណ… 

ភ្នំពេញ ១១ មេសា ២០១៤៖ ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និងមជ្ឈមណ្ឌលព័ត៌មាន ក្នុងនោះមានខណ្ឌចំនួន០៨

ក្នុងរាជធានីភ្នំពេញ និងក្រុងរបស់ខេត្តចំនួន០៤ គឺ ក្រុងកំពង់ចាម ក្រុងព្រៃវែង ក្រុងស្វាយរៀង និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ

បានដាក់សម្ពោធ និងប្រកាសបើកឲ្យដំណើរការជាផ្លូវការនៅសាលាខណ្ឌ សែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៤ នៅ

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម

បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ 

 

តាមរបាយការណ៍របស់ ឯកឧត្ដម ឌុច សុន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួង

មហាផ្ទៃ ដោយមានកិច្ចសហការពីក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា បានបង្កើតឡើងនូវការិយាល័យច្រកចេញចូលតែមួយ ការិយាល័យ

ប្រជាពលរដ្ឋ និងមជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋបានចំនួន៣៦ ក្រុង ស្រុក ខណ្ឌ ក្នុងចំណោម ១៩៧ ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស។ 

 

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបង្កើតឲ្យមានការិយាល័យច្រកចេញ

ចូលតែមួយ ការិយាល័យប្រជាពលរដ្ឋ និងមជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋ គឺដើម្បីផ្តល់ព័ត៌មានអំពីគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ

គោលការណ៍ នីតិវិធី និងព័ត៌មានអំពីស្តង់ដារនានាជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។ 

 

តាមរយៈការផ្តល់ព័ត៌មាននេះ គឺបានរួមចំណែកលើកកម្ពស់ការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែសកម្មថែមទៀតទាំង

ក្នុងដំណើរការផ្តល់សេវា និងអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យនៅមូលដ្ឋានថ្នាក់ក្រោមជាតិ។ 

 

ប្រព័ន្ធនេះគឺពិតជាមានសារៈសំខាន់ដើម្បីធានាឲ្យក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត

ក៏ដូចជាការធ្វើឲ្យប្រសើរ ឡើងនូវការផ្តល់សេវា និងការអភិវឌ្ឍន៍នានានៅមូលដ្ឋាន។ 

 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ការលើក កម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ដើម្បីប្រែក្លាយ

រដ្ឋបាលសាធារណៈ ឲ្យមានថាមពល និងមានសមត្ថភាពខ្ពស់ ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវា៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់