ដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​ច្រង​ចេញចូល​តែ​មួយ ការិយាល័យ​ប្រជាពលរដ្ឋ​ និង​មជ្ឈមណ្ឌល​ព័ត៌មាន​ប្រជាពលរដ្ឋ​សម្រាប់​ក្រុង ខណ្ឌ​គោល​ដៅ​ថ្មី​ចំនួន​១២

ភ្នំពេញ ១០ មេសា ២០១៤៖ «ការលើកកម្ពស់គុណភាពនៃសេវាសាធារណៈ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឲ្យមានថាមពលភាព និងមានសមត្ថភាពខ្ពស់ជាងមុនក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព ឆ្លើយតបទាន់ពេលវេលានៅនឹងតម្រូវការនិងបង្កលក្ខណៈងាយស្រួល…

ភ្នំពេញ ១០ មេសា ២០១៤៖ «ការលើកកម្ពស់គុណភាពនៃសេវាសាធារណៈ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ

ឲ្យមានថាមពលភាព និងមានសមត្ថភាពខ្ពស់ជាងមុនក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព ឆ្លើយតប

ទាន់ពេលវេលានៅនឹងតម្រូវការ និងបង្កលក្ខណៈងាយស្រួលដល់អ្នកស្នើសុំ និងអ្នកប្រើប្រាស់សេវា ព្រមទាំងពង្រឹងនូវយន្តការទទួលព័ត៌មាន និង

ដោះស្រាយបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់សេវាទាំងនេះ គឺជាយុទ្ធសាស្ត្រជាអាទិភាពដ៏សំខាន់នៅក្នុងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបាន

កំណត់នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល»។ 

 

នេះជាការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស ខេង  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម

បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅក្នុងពិធីសម្ពោធ និងដាក់ឲ្យដំណើរការជាផ្លូវការនូវការិយាល័យច្រកចេញចូលតែមួយ

ការិយាល័យប្រជាពលរដ្ឋនិងមជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៤ នៅសាលាខណ្ឌសែន សុខ។

ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋនិងមជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋដែលត្រូវសម្ពោធថ្មីនេះមានចំនួន១២ សម្រាប់ក្រុង

ខណ្ឌគោលដៅរួមមាន៖ ខណ្ឌសែន សុខ ខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌឫស្សីកែវ ខណ្ឌពោធ៌ិសែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌចំការមន ក្រុងកំពង់ចាម ក្រុងព្រៃវែង ក្រុងស្វាយរៀង និងក្រុងសិរីសោភ័ណ។

 

តាមរយៈសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងការិយាល័យច្រងចេញចូលតែមួយបានបង្ហាញថា ក្រោមកិច្ចសហការរវាងក្រសួង

មហាផ្ទៃ និងក្រសួង ស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ បានបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋបានចំនួន៣៦ ក្រុង ស្រុក ខណ្ឌ ក្នុងចំណោម ក្រុង ស្រុក និងខណ្ឌចំនួន១៩៧ទូទាំងប្រទេស។

ឯកឧត្ដម ស ខេង បានមានប្រសាសន៍ផ្ដោតសំខាន់លើសារៈសំខាន់នៃការិយាល័យច្រងចេញចូលតែមួយ ដោយបានលើកឡើងពីការកំណត់តម្លៃ

និងពេលវេលាជាក់លាក់ដែលធ្វើឲ្យមានតម្លាភាព និងគណនេយ្យភាពលើការផ្ដល់សេវាសាធារណ៍ចំពោះប្រជាពលរដ្ឋ ដែលអាចលុបបំបាត់ភាពអសកម្ម និងកាត់បន្ថយអំពើពុករលួយ។ 

 

ឯកឧត្ដម ស ខេង បានមានប្រសាសន៍បន្តទៀតថា តាមរយៈកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលបាននិងកំពុងផ្ដោតការយក

ចិត្តទុកដាក់លើសកម្មភាពអាទិភាពជាច្រើនរួមមាន ការរៀបចំឲ្យមានយន្តការផ្ដល់សេវាមានប្រសិទ្ធភាព ការពង្រឹងការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ និងការ

គ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ទេរមុខងារ ធនធានជាជំហានៗ ក្នុងវិស័យអាទិភាពនានាពីថ្នាក់ជាតិទៅរដ្ឋបាល

ថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័នរវីសរដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្ដោតសំខាន់លើការបន្តពង្រឹងតួនាទី ការទទួលខុសត្រូវ

របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ 

 

ឯកឧត្ដម ស ខេង បានមានប្រសាសន៍បន្តទៀតថា ផ្អែកតាមការសិក្សារបស់ស្ថាប័នឯករាជ្យទៅលើកិច្ចដំណើរការនៃការផ្ដល់សេវារដ្ឋបាលនៅ

ការិយាល័យច្រកចេញចូលតែមួយបានបង្ហាញថា ទាំងអតិថិជន និងមន្ត្រីនៅមូលដ្ឋានមានការពេញចិត្តចំពោះសេវារបស់ការិយាល័យនេះ។

 

ការសិក្សារបស់ក្រុមហ៊ុន Green Gold ទៅលើអ្នកផ្ដល់សម្ភាសន៍ចំនួន ២.៣០០នាក់ ក្នុងស្រុកចំនួន៥ បានបង្ហាញថាមានអតិថិជនចំនួន ៩៣%

មានការពេញចិត្តចំពោះសេវារបស់ការិយាល័យច្រកចេញចូលតែមួយ។ ការសិក្សាមួយទៀតដែលធ្វើឡើងដោយអង្គការវិទ្យាស្ថានតស៊ូមតិ និង

គោលនយោបាយបានបង្ហាញថា មានអតិថិជនចំនួន៨៨% ឆ្លើយថាពេញចិត្តចំពោះសេវារបស់ការិយាល័យនេះ ជាពិសេសលើតម្លៃ និងពេលវេលាក្នុង

ការផ្ដល់សេវា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់