កិច្ចប្រជុំលើកទី៥៩ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កណ្ដាល

កណ្តាល ១០ មេសា ២០១៤៖ ក្រុមប្រឹក្សាខេត្តកណ្ដាលកាលពីថ្ងៃទី ទី០៨ ខែមេសា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំ លើកទី៥៩ក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា ខេត្តកណ្ដាល។

 កណ្តាល ១០ មេសា ២០១៤៖ ក្រុមប្រឹក្សាខេត្តកណ្ដាលកាលពីថ្ងៃទី ទី០៨ ខែមេសា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំ លើកទី៥៩ក្រោមអធិបតីភាព

ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។

 

ក្នុងកិច្ចប្រជុំនេះបានពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៥៨ សេចក្តីព្រាងរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៤ ស្ដីពីការ

អនុម័តការងាររបស់រដ្ឋបាលខេត្ត របាយការណ៍វឌ្ឍនភាព និងឆ្លើយតបពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាខេត្ត។

 

ឯកឧត្ដម លោកជំទាវដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តបានផ្ដោតសំខាន់លើរបាយការណ៍វឌ្ឍនភាព និងការឆ្លើយតបពីវេទិកាផ្សព្វផ្សាយ

និងពិគ្រោះយោបល់ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាខេត្ត ដែលបានចុះធ្វើនៅតាមបណ្ដាក្រុង ស្រុក កន្លងមកដែលទទួលបានបញ្ហាប្រឈមជាច្រើន

របស់ប្រជាពលរដ្ឋ និងសំណូមពរនានាឲ្យធ្វើការដោះស្រាយដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ដែលក្នុងនោះរួមមាន៖ ១.បញ្ហាតម្លៃ

អគ្គិសនីនៅតាមបណ្ដាស្រុកមួយចំនួនមានតម្លៃខ្ពស់ ២.កាផ្គត់ផ្គង់ទឹកស្អាតមិនទាន់បានល្អប្រសើរ ៣.ការបោះចោលសំរាមនៅក្នុងប្រឡាយទឹកនាំឲ្យ

ស្ទះចរន្តទឹក ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមិនទាន់បានល្អ បណ្តាលឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថ្នាំថ្នាក់ជាមួយរាជរដ្ឋាភិបាល និង

៤. បញ្ហារំលោភដីព្រែកលិចទឹកដែលជាតំបន់អភិរក្សពូជមច្ចាជាតិ។ 

 

ឯកឧត្តម ម៉ៅ ភិរុណ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍វឌ្ឍនភាពរបស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្លែងសរសើរចំពោះសមាជិក ក្រុមប្រឹក្សាខេត្ត

ដែលបានចុះតាមដានគ្រប់វេទិកាផ្សព្វផ្សាយនៅថ្នាក់ ក្រុង-ស្រុក កន្លងមក ដែលធ្វើឲ្យរបាយការណ៍វឌ្ឍនភាពមានភាពច្បាស់លាស់ ក្នុងការក្ដាប់បញ្ហា

ប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងគោលបំណងកែលំអការដឹកនាំ ណែនាំរបស់ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរឲ្យចំគោលដៅ

និងស្របតាមសេចក្ដីត្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ នៅតាមមូលដ្ឋាន ។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានបញ្ជាក់ថាបញ្ហាប្រឈមដែលក្រុមប្រឹក្សាខេត្តបានទទួលគឺចាំបាច់ណាស់ត្រូវធ្វើការពិនិត្យ ពិភាក្សាដើម្បីរកដំណោះស្រាយជា

មួយមន្ត្រីជំនាញដែលគ្រប់គ្រង ដើម្បីកុំឲ្យកង្វល់នោះនៅយូរអង្វែងក្នុងអារម្មណ៍របស់ ប្រជាពលរដ្ឋដែលជាហេតុនាំឲ្យប៉ះពាល់ដល់ការអភិវឌ្ឍ

នៅមូលដ្ឋាន៕  

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់