ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​២​ នៅ​ស្រុក​ពញាក្រែក (AKP)

ត្បូងឃ្មុំ ២ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ត្បូងឃ្មុំ ២ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 

វេទិកានេះរៀបចំឡើងនៅក្នុងបរិវេណវត្តក្រែក ស្ថិតនៅស្រុកពញាក្រែក ក្រោមអធិបតីភាព ឯកឧត្ដម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្ដម លី ឡេង អភិបាលរងនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។

 

ឯកឧត្ដម ឡាន់ ឆន បានមានប្រសាសន៍ថា វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមក្នុងការបញ្ចេញមតិពិគ្រោះយោបល់លើកឡើងនូវសំណួរ សំណូមពរ និងតម្រូវការចាំបាច់បន្ថែមទៀតដើម្បីឱ្យមន្ទីរក៏ដូចជាមន្ត្រីជំនាញធ្វើការដោះស្រាយជូន។

 

ឯកឧត្ដម លី ឡេង មានប្រសាសន៍ថា រាល់បញ្ហាទាំងអស់ដែលបងប្អូនលើកឡើងខាងលើ ឯកឧត្ដមនិងមន្ត្រីជំនាញ នឹងព្យាយាមដោះស្រាយគ្រប់បញ្ហាទាំងអស់ជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ហើយ បញ្ហាដែលនៅសេសសល់ មិនទាន់បានដោះស្រាយភ្លាមៗនាពេលនេះ ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត នឹងធ្វើការពិភាក្សាគ្នារកដំណោះស្រាយឱ្យបានឆាប់ ហើយប្រសិន បើហួសលទ្ធភាពថ្នាក់ខេត្ត នឹងធ្វើរបាយការណ៍ជូនទៅដល់ថ្នាក់ជាតិដើម្បីជួយដោះស្រាយជូនប្រជាពលរដ្ឋបន្ត។

 

ឯកឧត្ដម ឡាន់ ឆន បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនា ថ្ងៃនេះ បានផ្ដល់ឱ្យក្រុមប្រឹក្សាខេត្ត ក៏ដូចគណៈអភិបាលខេត្ត នូវនីតិវិធីដែលមានតម្លាភាពដល់ ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីធានារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយនិងត្រូវបានឆ្លើយតប។

 

គួររម្លឹកផងដែរថា វេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ត្រូវធ្វើឡើងទាំង៧ក្រុង ស្រុក ទូទាំងខេត្តត្បូងឃ្មុំ ដោយឡែកវេទិកានាថ្ងៃនេះ គឺជាស្រុកទី៣ហើយ ដែលបានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ៕

 

ត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់