ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ រៀបចំ​វេទិកា​សាធារណៈ​​នៅ​ក្នុង​ស្រុក​ក្រូចឆ្មារ

ត្បូងឃ្មុំ ១៨ កក្កដា ២០១៤៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជា ប្រធានក្រុមការងារ បានរៀបចំវេទិកាសាធារណៈនៅក្នុងឃុំជំនីក… អានបន្ត… 

ត្បូងឃ្មុំ ១៨ កក្កដា ២០១៤៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ

ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន

ក្រុមការងារ បានរៀបចំវេទិកាសាធារណៈនៅក្នុងឃុំជំនីក និងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៤ បានអញ្ញើញ

ចូលរួមក្នុងវេទិកាទាំងពីរនេះរួមមាន ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសមប្បទា និងជាអនុប្រធាន

ក្រុមការងារ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃក្រុមការងារ តំណាងមន្ទីរជំនាញជុំវិញខេត្តកំពង់ចាម តំណាងអាជ្ញាធរខេត្ត ស្រុក ឃុំ ប៉ូលីស កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋមកពីឃុំនានា នៃស្រុកក្រូចឆ្មារសរុបជាង ៧០០ នាក់ សម្រាប់វេទិកាពេលព្រឹក នៅក្នុងឃុំជំនីក និងជាង៥០០ នាក់ សម្រាប់វេទិកាពេលរសៀល នៅក្នុងឃុំទ្រា។

 

ជាកិច្ចចាប់ផ្តើមនៃវេទិកានីមួយៗ លោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកបានធ្វើសេចក្តីរាយការណ៍ ស្តីពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច និងសង្គម នៃស្រុកក្រូចឆ្មារ ជូនដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងអង្គវេទិកាទាំងមូលបានជ្រាប។

 

បន្ទាប់មក ឯកឧត្តម ជា សុផារ៉ា បានសម្តែងនូវការគោរព និងថ្លៃងនូវការពាំនាំការសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមការងារ អាជ្ញាធរគ្រប់លំដាប់ អង្គភាពជំនាញគ្រប់ជំនាញជុំវិញខេត្ត និងជាពិសេសប្រជាពលរដ្ឋទាំងអស់ ដែលបានមកចូលរួមក្នុងវេទិកា។ 

 

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានលើកបង្ហាញអង្គវេទិកា ពីការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ និងញាំញីដោយសង្គ្រាមរបស់រដ្ឋាភិបាល ក្រោយការរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាខែមករា ឆ្នាំ១៩៧៩ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចបានឃើញយ៉ាងប្រត្យក្សនាពេលបច្ចុប្បន្ននេះ ។ 

 

ឯកឧត្តមប្រធាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាពក្នុងគោលដៅដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យរស់នៅប្រកបដោយភាពសុខដុម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលមានសមាសភាពជម្រុះ មកពីគ្រប់ក្រសួងស្ថាប័ន និងអង្គភាពជំនាញ សម្រាប់ដោះស្រាយកង្វល់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនប្រកាន់ពូជសាសន៍ សាសនា និងនិន្នាការនយោបាយអ្វីឡើយ។

 

បន្ទាប់មក ឯកឧត្តមប្រធានក្រុមការងារ បានអនុញ្ញាតឲ្យអង្គវេទិកាឡើងសម្តែងមតិ និងលើយកកង្វល់ ឬសំណូមពរជូនដល់ក្រុមការងារ ពិភាក្សារកដំណោះស្រាយ។

 

នៅក្នុងឱកាសនោះ មានប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវការអរគុណ និងកោតសរសើរ ដល់រាជរដ្ឋាភិបាល ដែលបានថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេស ឲ្យមានភាពរីកចម្រើនយ៉ាងខ្លាំង បើធៀបទៅនឹងស្ថានភាពប្រទេសជាតិ កាលពីជាង ៣០ ឆ្នាំមុន ដោយបានលើកពីសមិទ្ធផលជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ អណ្តូងទឹក ភ្លើងអគ្គសនី សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុភាពជាដើម ដែលបានកសាងឡើងដោយរាជរដ្ឋាភិបាល សម្រាប់បម្រើប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ពួកគាត់ក៍បានលើកពីកង្វល់មួយចំនួនមានដូចជា ៖

 

– ផលិតផលកសិកម្មមានតម្លៃថោក ជាពិសេសពោត ខណៈប្រេង ជី ពូជ កំលាំងពលកម្មមានតម្លៃថ្លៃ

– ការលំបាក់និងភាពយឺតយាវក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬបញ្ជាក់កំណើត

– បទល្មើសនេសាទ ដោយការប្រើប្រាសឧបករណ៍ខុសច្បាប់ ដូចជាប្រដាប់ឆក និងអួនស្បាយមុងជាដើម 

– ទឹកលិចនៅពេលមានភ្លៀង ធ្វើឲ្យលំបាកក្នុងការរស់នៅ និងប៉ះពាល់ដល់ការចិញ្ចឹមសត្វពាហៈនៈ

– ការបើកប្រាក់សោធនិវត្តមិនបានរបស់គ្រូៗដែលបានចូលនិវត្ត

– កង្វះភ្លើងអគ្គិសនីប្រើប្រាស់ និងតម្លៃភ្លើងអគ្គិសនីថ្លៃពេក

– ការមិនចូលប្រជុំសភា និងការធ្វើបាតុកម្មរបស់បក្សប្រឆាំង ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយប្រារម្មណ៍

– អ្នកម៉ៅការទូកដ (ស្រុកស្ទឹងត្រង់-ឃុំ ទ្រា ស្រុកឆ្មារ) យកតម្លៃសេវាលើសពីសៀវភៅបន្ទុករបស់រដ្ឋ

– ការរំលោភ និងដណ្តើមគ្នា យកដីបឹងសាធារណៈពីសំណាក់អ្នកមានលុយ និងអំណាច

 

ជាការឆ្លើយតបក្រុមការងារ បានដោះស្រាយបានភ្លាមៗ នូវសំណូមពរ ក៍ដូចជាកង្វល់មួយចំនួនរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកា។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួន ក្រុមការងារនឹងពិភាក្សាគ្នារកដំណោះស្រាយ និងស្នើសុំអនុសាសន៍ដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បី ដោះស្រាយឲ្យមានតម្លាភាព និងប្រសិទ្ធភាព ព្រមទាំងបានសន្យាថា នឹងនាំយកដំណោះស្រាយមកជូនប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ។

 

ឆ្លៀតក្នុងវេទិកានេះដែរ ឯកឧត្តម ជា សុផារ៉ា ក្នុងនាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសផែនការឆ្នាំ២០១៤ សម្រាប់ ការថែទាំផ្លូវ ការជួសជុលផ្លូវ ការកែលម្អផ្លូវជនបទ ជាច្រើនខ្សែ និងស្តាប្រឡាយចំនួន ១ ខ្សែនៅក្នុងស្រុកក្រូចឆ្មារ សម្រាប់បម្រើលប្រយោជន៍ប្រជាពលរដ្ឋទូទៅ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រ ក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់