អាជ្ញាធរ ខេត្ដត្បូងឃ្មុំ ចុះពិនិត្យមើល សណ្ដាប់ធ្នាប់ ការលក់ដូរ និងប្រព័ន្ធបង្ហូរទឹក នៅផ្សារសួង

ត្បូងឃ្មុំ ៨ កក្កដា ២០១៤៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំ ដោយអភិបាលរងខេត្ដ លោកហាក់ សុខមករា ព្រមទាំងមានការចូលរួមពីអភិបាលក្រុងសួង អនុប្រធានមន្ទីរ រៀបចំដែនដី ខេត្ដ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ បានអញ្ជើញចុះពិនិត្យ មើលសណ្ដាប់ធ្នាប់បេន រថយន្ដការ លក់ដូរ ប្រព័ន្ធលូបង្ហូរទឹក និងចុះសួរសុខទុក្ខបងប្អូន អាជីវករ ដែលលក់ដូរនៅផ្សារសួង…

ដោយ៖ ដើមអម្ពិល (DAP)-ID:011 Tuesday, 08 July 2014 14:11

http://www.dap-news.com/2011-06-14-02-39-55/90132-2014-07-08-07-12-20.html

ត្បូងឃ្មុំ ៨ កក្កដា ២០១៤៖ អាជ្ញាធរខេត្ដត្បូងឃ្មុំ ដឹកនាំ ដោយអភិបាលរងខេត្ដ លោកហាក់ សុខមករា ព្រមទាំងមានការចូលរួមពីអភិបាលក្រុងសួង អនុប្រធានមន្ទីរ រៀបចំដែនដី ខេត្ដ និងមន្ដ្រីមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ បានអញ្ជើញចុះពិនិត្យ មើលសណ្ដាប់ធ្នាប់បេន រថយន្ដការ លក់ដូរ ប្រព័ន្ធលូបង្ហូរទឹក និងចុះសួរសុខទុក្ខបងប្អូន អាជីវករ ដែលលក់ដូរនៅផ្សារសួង ។

នៅក្នុងឱកាសចុះពិនិត្យមើលសណ្ដាប់ធ្នាប់នៅផ្សារសួងខាងលើនេះ អភិបាលរងខេត្ដ លោកហាក់ សុខមករា បានណែនាំឱ្យប្រធាន ផ្សារ និងមន្ដ្រី ពាក់ព័ន្ធរបស់ស្រុក ត្រូវរួមគ្នា និងរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ចំពោះការ លក់ដូរ នៅក្នុងផ្សារ ជាពិសេសត្រូវថែរក្សា អនាម័យឱ្យបានល្អ ដើម្បីសុខភាព របស់ប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ ។

សម្រាប់បេនរថយន្ដ នៅផ្សារសួង ត្រូវ បានអភិបាលរងខេត្ដ ស្នើឱ្យម្ចាស់បេន រថយន្ដរៀបចំចតរថយន្ដទាំងរថយន្ដរត់ឈ្នួល និងរថយន្ដអតិថិជន ឱ្យមានរបៀបរៀបរយ ជៀសវាងការកកស្ទះដោយប្រការណាមួយ។

ដោយឡែក ប្រព័ន្ធលូបង្ហូរទឹក ដែលមានតួនាទីនាំទឹកចេញ ពីទីប្រជុំជនសួង លោកហាក់ សុខមករា បានឱ្យអាជ្ញាធរត្រូវ មានការត្រួតពិនិត្យជាប្រចាំ ជាពិសេសកាយ សំរាម និងកាកសំណល់ផ្សេងៗអាចជាការ រាំងស្ទះ ចំពោះការបង្ហូរទឹក ។

លោក ហាក់ សុខមករា ក៏បានជំរុញឱ្យ អាជីវករទាំងអស់ ដែលលក់និងរកស៊ីនៅ ក្នុងផ្សារ ត្រូវមានស្មារតីទទួលខុសត្រូវនិង រួមសហការជាមួយភាគីផ្សារ ដើម្បីសណ្ដាប់ ធ្នាប់ សុខភាព និងការរកស៊ីជាទូទៅឱ្យបានល្អប្រសើរ ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់