អគាររដ្ឋបាលថ្មី របស់ខេត្តត្បូងឃ្មុំ ចាប់ផ្តើមសាងសង់

ត្បូងឃ្មុំ ៦ មករា ២០១៥៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត រួមជាមួយគណៈប្រតិភូអមដំណើរ បានចំណាយពេល វេលាមួយ ស្របក់ឃុំ ក្នុងការពិនិត្យមើល ប្លង់គោលអគារ រដ្ឋបាលថ្មី និងហេដ្ឋារចនាសម័្ពន្ធ របស់ទីរួមខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៥ ខែ មករា ឆ្នាំ២០១៤ ជាខេត្ត ដែលទើប បានបង្កើត ជាផ្លូវ ដោយកាត់ចេញ ពីខេត្តកំពង់ចាម បានរំដោះចេញពីរបបប្រល័យពូជសាសន៍កាលពី ៣៦ឆ្នាំមុន។

ត្បូងឃ្មុំ ៦ មករា ២០១៥៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត រួមជាមួយគណៈប្រតិភូអមដំណើរ បានចំណាយពេល វេលាមួយ ស្របក់ឃុំ ក្នុងការពិនិត្យមើល ប្លង់គោលអគារ រដ្ឋបាលថ្មី និងហេដ្ឋារចនាសម័្ពន្ធ របស់ទីរួមខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៥ ខែ មករា ឆ្នាំ២០១៤ ជាខេត្ត ដែលទើប បានបង្កើត ជាផ្លូវ ដោយកាត់ចេញ ពីខេត្តកំពង់ចាម បានរំដោះចេញពីរបបប្រល័យពូជសាសន៍កាលពី ៣៦ឆ្នាំមុន។

នៅក្នុងសង្កថា សម្តេចនាយករដ្ឋមន្ត្រីបានសម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាដែលត្រូវដោះស្រាយ និងជាអាទិភាពសម្រាប់តំបន់នេះ គឺចាំបាច់ត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក ផ្លូវ និងភ្លើង ជាមុន ហើយរដ្ឋាភិបាល និងប្រើប្រាស់ថវិកាជាតិដើម្បីកសាង។ សម្តេចតេជោបានបន្តថា បើគ្រាន់តែ វិស័យរដ្ឋតែមួយមុខ មិនគ្រប់គ្រាន់ទេ វាទាមទារការចូលរួមពីវិស័យឯកជន និងដៃគូរអភិវឌ្ឍន៍នានាបន្ថែមទៀត ដោយសម្តេចបានអំ ពាវនាវឱ្យវិស័យឯកជនមកកាន់តំបន់នេះ ដើម្បីសិក្សាអំពីការវិនិ យោគ ដូចជា ការបង្កើតតំបន់សេដ្ឋកិច្ច ពិសេសដែលអាចបង្កើតរោងចក្រជាតំបន់កសិឧស្សាហកម្ម ហើយប្រែក្លាយតំបន់នោះទៅ ជាតំបន់កសិ-ពាណិជ្ជកម្មនោះ។

សម្តេចតេជោបានបន្តថា តំបន់ខេត្តត្បូងឃ្មុំគឺជាតំបន់មួយ ដែលសម្បូរទៅដោយកសិផល ដែលបម្រើឱ្យការនាំចេញ ហើយនៅតំបន់នេះក៏មានផ្លូវតភ្ជាប់ សម្រាប់ការដឹកជញ្ជូនទំនិញផងដែរ ដូចជាផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ១១ ផ្លូវលេខ៧៣ និងផ្លូវថ្មីមួយខ្សែទៀត ដែលគ្រោងបង្កើត ព្រមជាមួយនេះតំបន់នេះឋ ក៏ជាការកាត់នៃផ្លូវ ដែលអាស៊ានផងដែរ ។ ដូចនេះ អ្នកវិនិយោគ អាចពិនិត្យមើលឃើញពីការចំណេញនៅទីនេះ ជាមួយនេះបើនិយាយពីការចំណេញនេះ អ្នកវិនិយោគ ក៏អាចធ្វើការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដោយដឹកតាមកំពង់ផែ ប្រទេសវៀតណាម ដែលជិតជាងកំពង់ផែក្រុងព្រះសីហនុនោះ។

ខេត្តត្បូងឃ្មុំស្ថិតនៅលើទីតាំងដីចម្ការម៉ៃសាក់ ដែលនៅសេស សល់ប្រមាណ៣០០ហិកតា ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ ខេត្តត្បូងឃ្មុំមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ និងខាងកើតជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម ដោយចែកចេញជា៦ស្រុក ក្រុង១ សង្កាត់២ និង៨៦៥ភូមិ មានប្រជាពលរដ្ឋ សរុបចំនួន១៧៩.៨៣៣គ្រួសារគិតជាមនុស្សមាន៨២១.០០០នាក់ និងផ្ទៃដីសរុបមានជាង ៥.២៥០គីឡូម៉ែត្រក្រឡា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំរដ្ឋបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា ការបង្កើតឡើងខេត្តថ្មីនេះ មានគោលបំណងបង្ខិតរដ្ឋបាលឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ សំដៅបង្កើនប្រសិទ្ធភាពនៃការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការលើកកម្ពស់ផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការបង្កើតឡើងនូវមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្មថ្មីនៅតំបន់ជនបទ ដើម្បីចូល រួមកាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ដែលទើប បង្កើតថ្មីក៏ដូចជាខេត្តកំពង់ចាមផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់យកចម្ការម៉ៃសាក់របស់រដ្ឋ លើផ្ទៃដីប្រមាណជាង៣០០ហិចកតា ដែលជាទីតាំងប្រកបដោយលក្ខណៈអំណោយផល និងមានសក្តានុពល ស្ថិតចំកណ្តាលខេត្តត្បូងឃ្មុំសម្រាប់រៀបចំជាតំបន់រដ្ឋបាល និងកសាងតំបន់ជុំវិញ ដើម្បីប្រែក្លាយតំបន់ជុំវិញនេះពីជន បទឱ្យទៅជាទីរួម ខេត្តត្បូងឃ្មុំ ។

ខេត្តត្បូងឃ្មុំនឹងត្រូវរៀបចំចំនួន៤មជ្ឈមណ្ឌលធំៗ លើផ្ទៃដីប្រមាណជាង៣០០ហិកតា រួមមានមជ្ឈមណ្ឌលតំបន់រដ្ឋបាលប្រ មូលផ្តុំរបស់ខេត្ត មជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្ម មជ្ឈ មណ្ឌលទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ និងមជ្ឈ មណ្ឌលអប់រំ និងបណ្តុះបណ្តាល។
សម្តេចតេជោក៏បានបង្ហាញនូវក្តីសង្ឃឹមថា ខេត្តត្បូងឃ្មុំនឹងក្លាយទៅជាទីប្រជុំជនមួយដ៏ធំក្នុងរយៈពេល៤ទៅ៥ឆ្នាំទៀត ហើយការធ្វើប្លង់មេសម្រាប់អភិវឌ្ឍន៍ខេត្តនេះ គឺយើងត្រូវគិតសម្រាប់រយៈ ២០ ឆ្នាំ ទៅមុខទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ផង ដែរ អំពីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលនៅក្នុងខែ មករាឆ្នាំ២០១៥នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនឹងទទួលបានការតម្លើងប្រាក់ខែថ្មី ដែលច្រើនជាងមុន ដែលការតម្លើងប្រាក់បៀវត្សរ៍នេះទៀតសោធន៍ គឺត្រូវឡើងជាដំណាក់ៗ ទៅតាមកាំប្រាក់របស់មន្ត្រីរាជការ៕

ជ័យ ភូមិពល AKP (5-1-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់