ឆ្នាំ២០១៤អគ្គនាយកដា្ឋនគយ និងរដ្ឋាករ ប្រមូលចំណូលបាន៥.៤៥៥ពាន់លានរៀល

ភ្នំពេញ ៩ មករា ២០១៥៖ ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋា ករកម្ពុជា បានឱ្យដឹងថា ដោយផ្អែកលើ គន្លឹះសំខាន់ ចំនួន៣ រួមមាន ផ្នែករដ្ឋបាលគយ ផ្នែកគោលនយោបាយគយ និងទស្សនវិស័យ និង អភិបាលកិច្ចនោះ នៅក្នុងឆ្នាំ២០១៤ កន្លងមកនេះ អគ្គនាយកដ្ឋានប្រមូលចំណូល សរុបបាន៥.៤៥៥ ពាន់លានរៀល ស្មើ៧,៨% នៃផលិត ផលសរុប ក្នុងស្រុក ហើយកើនឡើង ប្រមាណ ៣៣,៥% បើប្រៀបធៀប តួលេខឆ្នាំ២០១៣ ។

ឯកឧត្តមអគ្គនាយកបានធ្វើរបាយការណ៍ដូចខាងលើនេះ នៅក្នុង កិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៤ ក្រោមអធិបតី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី ថ្ងៃទី០៨ខែមករា ឆ្នាំ២០១៥ នៅទីស្នាក់ការគយ និងរដ្ឋាករកម្ពុជា ។

នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា ភាព ជោគជ័យរបស់កម្ពុជាក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសក្នុងកម្ម វិធីកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា ឆ្នាំ២០០៩-២០១៣ ហើយបានកត់សម្គាល់នៅក្នុងរបាយការណ៍ ពីភាពប្រសើរឡើងនូវ សន្ទស្សន៍ LPI (Logistic Performance Index ) របស់កម្ពុជាដែលបាន ធ្លាក់ចុះពីលេខរៀង១២៩មកលេខរៀង៨៣ ក្នុងរយៈពេល៤ឆ្នាំចុង ក្រោយនេះ ។ ឯកឧត្តមអគ្គនាយកក៏បានបង្ហាញពីទិសដៅការងារ សម្រាប់ឆ្នាំ២០១៥ ក៏ដូចជាយុទ្ធសាស្រ្ត និងកម្មវិធីការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា ២០១៤-២០១៨ ដោយ ដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តចំនួន៦រួមមាន ១-យន្តការកៀរគរ ចំណូល ២-អនុលោមភាពច្បាប់ និងការបង្ការនិងបង្រ្កាបបទល្មើស ៣-កិច្ចសម្រួលពាណិជ្ជកម្ម ៤-ទំនើបកម្ម និងប្រព័ន្ធស្វ័យប្រវត្តិកម្មនីតិវិធី គយ ៥-ធនធានមនុស្ស និងអភិបាលកិច្ច និង៦-ការគ្រប់គ្រងការអនុវត្ត កម្មវិធីកំណែទម្រង់ និងទំនើបកម្ម ។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំ ពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលសម្រេចបានលទ្ធ ផលការងារគួរជាទីមោទនៈក្នុងឆ្នាំ២០១៤កន្លងមកនេះ ។ ជាមួយគ្នា នេះដែរឯកឧត្តមរដ្ឋមន្រ្តីបានជំរុញលើកទឹកចិត្ត និងផ្តល់ជាអនុសាស ន៍នូវគោលនយោបាយគន្លឹះមួយចំនួនឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋា ករកម្ពុជាបង្កើនប្រសិទ្ធភាពការងារប្រមូលចំណូល ដោយធ្វើយ៉ាងណា សម្រេចឱ្យបានកាន់តែល្អប្រសើរថែមទៀតតទៅឆ្នាំក្រោយៗនោះ៕

ដោយ ហ៊ុន យុទ្ធគុណ AKP (9-1-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់