វេទិកាសាធារណៈស្តីពីសក្តានុពល និងចក្ខុវិស័យនៃការអភិវឌ្ឍក្រុងតាខ្មៅ

កណ្តាល ១៨ ធ្នូ ២០១៤៖ វេទិកាសាធារណៈ ស្តីពីសក្តានុពល និងចក្ខុវិស័យនៃការអភិវឌ្ឍក្រុងតាខ្មៅ ខេត្តកណ្តាល នេះ មានគោលបំណង ដើម្បីពិភាក្សា លើសក្តានុពល ក្នុងការកំណត់ នូវចក្ខុវិស័យគោលដៅ និងយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍរូបវន្ត ឬកសាងប្លង់គោលប្រើប្រាស់ដី ប្រកបដោយប្រសិទ្ធភាព ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២៣។ នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិត ម៉េង ប៊ុនណ្ណារិទ្ធ អគ្គលេខាធិការរង នៃគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ…

កណ្តាល ១៨ ធ្នូ ២០១៤៖ វេទិកាសាធារណៈស្តីពីសក្តានុពល និងចក្ខុវិស័យនៃការអភិវឌ្ឍក្រុងតាខ្មៅ ខេត្តកណ្តាល នេះ មានគោលបំណង ដើម្បីពិភាក្សាលើសក្តានុពល ក្នុងការកំណត់នូវចក្ខុវិស័យគោលដៅ និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍរូបវន្ត ឬកសាងប្លង់គោលប្រើប្រាស់ដី ប្រកបដោយប្រសិទ្ធភាពចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២៣។ នេះជាប្រសាសន៍ឯកឧត្តមបណ្ឌិត ម៉េង ប៊ុនណ្ណារិទ្ធ អគ្គលេខាធិការរងនៃគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងជាប្រធានកម្មវិធីអនុវិស័យរៀបចំដែនដីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងបើកវេទិកាសាធារណៈ ស្តីពីសក្តានុពលនិង ចក្ខុវិស័យនៃការអភិវឌ្ឍក្រុងតាខ្មៅ ដោយមានការគាំទ្រពីរដ្ឋបាលខេត្តកណ្តាល និងអង្គការ GIZ នៃសាធារណៈរដ្ឋសហព័ន្ធអាលឺម៉ង់។

ឯកឧត្តមបណ្ឌិត ម៉េង ប៊ុនណ្ណារិទ្ធ បានបន្តទៀតថា តាមរយៈវេទិកានេះ ក្រុមការងារ នឹងទទួលបាននូវព័ត៌មានមតិយោបល់ និងបទពិសោធន៍ជាច្រើនថែមទៀត ដើម្បីកសាងបាននូវប្លង់គោលប្រើប្រាស់ដីដែលអាចយកទៅអនុវត្តបានល្អគឺទាមទារ នូវការវិភាគឲ្យបានដឹងច្បាស់លាស់ ពីស្ថានភាពជាក់ស្តែងបច្ចុប្បន្ន សម្រាប់អនាគតនៃក្រុងតាខ្មៅ។

វេទិកាសាធារណៈនេះបានប្រព្រឹត្តទៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ពាណិជ្ជករ អង្គការក្រៅរដ្ឋាភិបាល មន្ត្រីរាជការជុំវិញខេត្ត ក្រុង សរុបចំនួន១៥២នាក់ ។
ក្នុងវេទិកាសាធារណៈបានចែកក្រុមពិភាក្សាលើប្រធានបទ សក្តានុពលរបស់ក្រុងតាខ្មៅ សម្រាប់ការអភិវឌ្ឍទៅថ្ងៃអនាគត និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣៥ ព្រមទាំងធ្វើបទបង្ហាញពីលទ្ធផលវិភាគលើបញ្ហាក្នុងការអភិវឌ្ឍ និងការប្រើប្រាស់ដីនៅក្រុងតាខ្មៅ។
ឯកឧត្តម នូ សាខន អភិបាលរងខេត្តកណ្តាល ថ្លែងបិទវេទិកាសាធារណៈនេះ បញ្ជាក់ថា ដើម្បីឈានទៅដល់ការអនុវត្តគំរោងប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅឲ្យក្លាយជាទីក្រុងដែលមានរបៀបរៀបរយ ព្រោះថាសព្វថ្ងៃទីក្រុងតាខ្មៅកំពុងឈានចូលនូវបញ្ហាកកស្ទះចរាចរណ៍ដោយសារបណ្តាញផ្លូវនៅតូចចង្អៀត និងខ្វះការថែទាំឲ្យបានល្អ។ ក្រៅពីនេះនៅមានបញ្ហាជាច្រើនដូចជាការលក់ដូរលើចញ្ចើមផ្លូវ ការបំពុលបរិស្ថាន ដោយខ្វះប្រព័ន្ធគ្រប់គ្រងកាកសំណល់ ការកែច្នៃសម្ភារ ទឹកកខ្វក់ ខ្វះបណ្តាញបង្ហូរទឹកស្អុយពីក្រុង។

ឯកឧត្តមបានបន្តទៀតថាបញ្ហាសំណង់បាននឹងកំពុងរាលដាល ខូចសណ្តាប់ធ្នាប់ ព្រមទាំងខូចតំបន់ទេសភាពបៃតង តំបន់សេដ្ឋកិច្ចពាណិជ្ជកម្ម ឧស្សាហកម្មនៅមានកម្រិត។ រាល់បញ្ហានេះត្រូវដោះស្រាយឲ្យបានល្អដើម្បីរៀបចំក្រុង និងអនុវត្តផែនការដីធ្លីឲ្យមានប្រសិទ្ធភាព ការពង្រឹងការអនុវត្តច្បាប់ និងការរៀបចំគោលនយោបាយអូសទាញអ្នកវិនិយោគ។

 

ដោយៈ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់