អភិបាល​ខេត្ត​តាកែវ​ថា​ នឹង​ចាត់​វិធានការ​រដ្ឋបាល​ទៅ​លើ​មន្ត្រី​ខិលខូច​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ថ្នាំង​ថ្នាក់​

តាកែវ ២១ ឧសភា ២០១៥៖ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ស្នើអោយប្រជាពលរដ្ឋបញ្ចេញឈ្មោះមន្រ្តីខិលខូច ដែលធ្វើអោយប្រជាពលរដ្ឋមិនពេញចិត្ត ហើយឯកឧត្តមនឹងចាត់វិធានការរដ្ឋបាលទៅលើមន្រ្តីទាំងនោះ…

 

តាកែវ ២១ ឧសភា ២០១៥៖ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ស្នើអោយប្រជាពលរដ្ឋបញ្ចេញឈ្មោះមន្រ្តីខិលខូច ដែលធ្វើអោយប្រជាពលរដ្ឋមិនពេញចិត្ត ហើយឯកឧត្តមនឹងចាត់វិធានការរដ្ឋបាលទៅលើមន្រ្តីទាំងនោះ។

 

ឯកឧត្តម ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីចែកអំណោយអង្ករដល់ប្រជាពលរដ្ឋក្រីក្រចំនួន២៩០គ្រួសារក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីពេលកន្លងទៅ។

 

ឯកឧត្តមមានប្រសាសន៍បន្តថា ធម្មតាអ្នកផ្តល់សេវាតែងតែមានខុសបន្តិចបន្តួច តែសុំចិត្តបងប្អូនប្រជាពលរដ្ឋអោយយោគយល់អាជ្ញាធរមូលដ្ឋានដែលបម្រើសេវាសាធារណៈជូនដល់បងប្អូន។

 

ឯកឧត្តមអភិបាលខេត្តបានសន្យាថា នឹងខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីចិត្ត ហើយនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តតាកែវ ឱ្យមានការរីកចម្រើន ជាពិសេសធ្វើការកៀរគរក្រុមវិនិយោគឱ្យមកបណ្ដាក់ទុនក្នុងខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ ដែលជាការទប់ស្កាត់ការផ្សងព្រេងចំណាកស្រុក៕ ដោយ៖ អ៊ុច សៀង

ដកស្រង់ចេញពីគេហទំព័រ AKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់