ពង្រឹង​យន្តការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កំណែទម្រង់​តាមរយៈ​គេហទំព័រ​ និង​ទំព័រ​ហ្វេសប៊ុក​ “គំនិត​ផ្ដួចផ្ដើម​ចងក្រង​បញ្ជី​កំណែទម្រង់”

ភ្នំពេញ ៣០ មិថុនា ២០១៦៖ មូលនិធិអាស៊ីប្រចាំកម្ពុជា បានរៀបចំដាក់ឱ្យដំណើរការជាផ្លូវការគេហទំព័រ និងទំព័រហ្វេសប៊ុក “គំនិតផ្ដួចផ្ដើមចងក្រងបញ្ជីកំណែទម្រង់” កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈជន និងអ្នកពាក់ព័ន្ធពីវឌ្ឍនភាពនៃកំណែទម្រង់នៅប្រទេសកម្ពុជា។

ភ្នំពេញ ៣០ មិថុនា ២០១៦៖ មូលនិធិអាស៊ីប្រចាំកម្ពុជា បានរៀបចំដាក់ឱ្យដំណើរការជាផ្លូវការគេហទំព័រ និងទំព័រហ្វេសប៊ុក “គំនិតផ្ដួចផ្ដើមចងក្រងបញ្ជីកំណែទម្រង់” កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈជន និងអ្នកពាក់ព័ន្ធពីវឌ្ឍនភាពនៃកំណែទម្រង់នៅប្រទេសកម្ពុជា។

 

លោក Silas Everett តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការសង្គមស៊ីវិលរីករាយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានា និងធ្វើការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព។ ហើយគំនិតផ្ដួចផ្ដើមចងក្រងបញ្ជីកំណែទម្រង់ ត្រូវបានអនុវត្តក្នុងឆ្នាំ២០១៥ ដោយបានប្រមូល ចងក្រងព័ត៌មានសំខាន់ពីកំណែទម្រង់ធំៗចំនួន៥ ប្រចាំឆ្នាំ ២០១៥ និងផ្សព្វផ្សាយដល់សាធារណជន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធតាមរយៈមធ្យោបាយផ្សេងៗ។

 

លោក Silas Everett បានបន្តទៀតថា សម្រាប់ឆ្នាំ២០១៦នេះ មូលនិធិអាស៊ីប្រចាំកម្ពុជាមានទស្សនៈវិស័យក្នុងការពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយតាមរយៈគេហទំព័រ និងទំព័រហ្វេសប៊ុកផ្លូវការដើម្បីសង្ខេប និងធ្វើបច្ចុប្បន្នភាពព័ត៌មានជាប្រចាំ។

 

លោកសង្ឃឹមថាគេហទំព័រថ្មីនេះនឹងត្រូវបានប្រើប្រាស់ជាច្រកមួយសម្រាប់ផ្ដល់ព័ត៌មានពីវឌ្ឍនភាពនៃកំណែទម្រង់ដែលរដ្ឋាភិបាលសម្រេចបាននិងជា មូលដ្ឋានគ្រឹះសម្រាប់ដំណើរការពិនិត្យឡើងវិញដើម្បីកំណត់ និងធ្វើការផ្សព្វផ្សាយពីកំណែទម្រង់ធំៗជារៀងរាល់ឆ្នាំ។

 

ដោយឡែកលោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ការបង្កើតឱ្យមានគេហទំព័រ និងទំព័រហ្វេសប៊ុកដែលបានចងក្រងរាល់បញ្ជីកំណែទម្រង់សំខាន់នេះគឺជាការវិវឌ្ឍវិជ្ជមានមួយស្របតាមស្ថានភាពបច្ចុប្បន្ននិងកំណើននៃតម្រូវការព័ត៌មានគ្រប់កម្រិត។

 

លោកបានបន្តទៀតថា គេហទំព័រ និងទំព័រហ្វេសប៊ុកអាចផ្ដល់ព័ត៌មានបានឆាប់រហ័ស ជាក់លាក់និងមានប្រសិទ្ធភាពដល់ក្រុមគោលដៅ ហើយក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល សាធារណជន និងអ្នកសិក្សាស្រាវជ្រាវងាយស្រួលក្នុងការតាមដានរាល់វឌ្ឍនភាពនានានៃកំណែទម្រង់ទាំងមូល៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់