ផ្លូវ​បេតុង​ប្រវែង ៣៣៨​ម៉ែត្រ ក្នុង​សង្កាត់​ព្រែក​ឬស្សី ​ក្រុង​តាខ្មៅ ​ចាប់​ផ្ដើម​ការ​ស្ថាបនា

ភ្នំពេញ ១២ សីហា ២០១៤៖ ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មាធិការប្រតិបត្តិខេត្ត ទីចាត់ការផែនការវិនិយោគខេត្ត មន្ត្រីហេដ្ឋារចនាសម្ពន្ធ មន្ត្រីបច្ចេកទេសគាំទ្រសង្កាត់ និងប្រជាពលរដ្ឋ ផ្លូវចាក់បេតុង១ខ្សែប្រវែង៣៣៨ ម៉ែត្រត្រូវចាប់ផ្ដើមស្ថាបនា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

http://www.kandal.cambodia.gov.kh/insite.php?view=detail&story=415&menu=23

 

ភ្នំពេញ ១២ សីហា ២០១៤៖ ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មាធិការប្រតិបត្តិខេត្ត ទីចាត់ការផែនការវិនិយោគខេត្ត

មន្ត្រីហេដ្ឋារចនាសម្ពន្ធ មន្ត្រីបច្ចេកទេសគាំទ្រសង្កាត់ និងប្រជាពលរដ្ឋ ផ្លូវចាក់បេតុង១ខ្សែប្រវែង៣៣៨ ម៉ែត្រត្រូវចាប់ផ្ដើមស្ថាបនា នាព្រឹក

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

លោក អេង ថន ចៅសង្កាត់ព្រែកឬស្សី បានឲ្យដឹងថា ដើមឡើយផ្លូវនេះត្រូវបានក្រុមប្រឹក្សាសង្កាត់រួមសហការជាមួយប្រជាពលរដ្ឋដែលរស់នៅ

តាមផ្លូវ និងសប្បុរសជននានាចាក់ថ្មមិច និងកម្ទេចថ្ម ស្ទើររាល់ឆ្នាំតែផ្លូវនៅតែលំបាកនិង ហុយខ្លាំងនៅរដូវប្រាំង ទើបក្រុមប្រឹក្សាសង្កាត់សម្រេច

កសាងជាផ្លូវបេតុងដើម្បីឲ្យមានគុណភាពប្រើប្រាស់បានយូរអង្វែង។ ផ្លូវបេតុងនេះប្រវែង៣០៣ ម៉ែត្រនិងស្ថាបនាដោយថវិកាសង្កាត់ក្នុង

តម្លៃប៉ាន់ស្មានចំនួនជាង៧៧.២៦០៤៩០រៀល។ ក្រោយដេញថ្លៃបានដោយក្រុមហ៊ុនឃួន សំអាត ដែលមានទឹកប្រាក់ទាបជាងតម្លៃ

ប៉ាន់ស្មាន ៦៧.៩០៧២០០រៀល ហើយប្រាក់នៅសល់ពីតម្លៃប៉ាន់ស្មានក្រុមប្រឹក្សាសង្កាត់បានបន្ថែមផ្លូវប្រវែង ៣៥ ម៉ែត្រទៀតសរុប៣៣៨ម៉ែត្រ

ហើយការស្ថាបនាផ្លូវ និងបញ្ចប់តាមកិច្ចសន្យានៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៤។ អានអត្ថបទបន្ត…

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់